គ្រូ​​បាល់ទះ​វិសាខា​​ ប្រាប់​ចំណុច​ខ្សោយ​ធំ​បំផុត​របស់​មហាផ្ទៃ

  • 2018-06-04 08:57:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក សាន សុក្រិត គ្រូ​វិសាខា​មើល​ឃើញ​ចំណុច​ខ្សោយ​ធំ​មួយ​របស់​ក្រសួង​មហាផ្ទៃ បន្ទាប់​ពី​ក្រុម​របស់​លោក​យក​ឈ្នះ​​ទៅ​លើ​​​នេះ​ដោយ​លទ្ធផល​ ៣-១ ​មុន​នេះ​​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​២ ដើម្បី​លើក​ពាន។

លោក សាន សុក្រិត (កណ្ដាល)

​​គ្រូ​បង្វឹក​រូប​នេះ​បាន​ឲ្យ​ដឹង​ថា មហាផ្ទៃ​មាន​ស្មាត់​វៃ​ផ្ដាច់​ល្អ​ៗ​ខ្លាំង​ ប៉ុន្តែ​​​ស្ទើរ​អ្នក​​លើក​បាល់ (អ្នក​ប៉ះ​សេ)។ មែន​ទែន​ទៅ​​មុន​ការ​ប្រកួត​លោក​​​មាន​ការ​ព្រួយបារម្ភ ​ចំពោះ​ជំនួប​ជា​មួយ​ក្រុម​ខ្លាំង​មួយ​នេះ ដោយសារ​មហាផ្ទៃ​ ​និង​ក្រុម​របស់​ខ្លួន​មាន​កម្រិត​ប្រហាក់​ប្រហែល​គ្នា។

លោក​បន្ថែម​ថា ប្រសិន​បើ​ក្រសួង​មហាផ្ទៃ​​មាន​អ្នក​លើក​​ល្អ​នោះ​​ ក្រុម​របស់​លោក​ពិត​ជា​ពិបាក​ខ្លាំង​ ក្នុង​ការ​យក​ឈ្នះ​ជំនួប​​ដ៏​សំខាន់​មួយ​នេះ​មិនខាន ។ ​ទន្ទឹម​នឹង​ការ​​លំបាក​​ដែល​លោក​​បាន​គិត​​ខាង​លើ​ ​បុរស​សម្បុរ​​ស្រអែម​រូប​នេះ​​នៅ​តែ​​មិន​បាន​គិត​​ថា ក្រុម​របស់​​ខ្លួន​ចាញ់​​នោះ​ដែរ បើ​ទោះ​មហាផ្ទៃ​មាន​អ្នក​លើក​ល្អ​​ក្ដី។

​សម្រាប់​ប្រាក់​រង្វាន់

  • ​លេខ​១ ​បាន​ទៅ​ខេត្ត​ព្រៃ​វែង ទទួល​ប្រាក់​រង្វាន់​៩,៦ លាន​រៀល

  • ​លេខ​២​ បាន​ទៅ​​ក្រសួង​មហាផ្ទៃ​ទទួល​បាន​ប្រាក់​រង្វាន់ ៧,២​ លាន​រៀល​

  • លេខ៣ បាន​ទៅ​​ខេត្ត​ឧត្ដរ​មាន​ជ័យ ទទួល​បាន​ប្រាក់​រង្វាន់ ៤,៨ លាន​រៀល​​ ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម