មុខងារ​ពិសេស​មួយ​ក្នុង iOS 12 មាន​ប្រយោជន៍​ខ្លាំង​សម្រាប់​អ្នក​មាន​បញ្ហា​ត្រចៀក

  • 2018-06-06 09:37:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ព្រឹត្តិការណ៍ WWDC ២០១៨ ក្រុមហ៊ុន Apple បាន​បង្ហាញ​ពី​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​សម្រាប់ iPhone, iPad និង iPod គឺ iOS 12 ។ ក្នុង​នោះ Apple បាន​បង្ហាញ​មុខ​ងារ​ដ៏​ចាប់​អារម្មណ៍​មួយ​ហៅ​ថា Live Listen។

Live Listen គឺ​ជា​មុខងារ​មួយ ដែល​អាច​ធ្វើ​ឲ្យ​កាស​ឥត​ខ្សែ AirPods ឮ​ពី​អ្វី​ដែល​នៅ​ជុំវិញ​ ឬ​ឆ្ងាយ​ពី​ខ្លួន​បាន​យ៉ាង​ល្អ​ប្រសើរ ដោយ​ប្រើប្រាស់ iPhone ជា​ប្រដាប់​ស្រូប​សំឡេង​តែ​ម្ដង។ វា​ត្រូវ​បាន​ប្រើប្រាស់​មក​ប៉ុន្មាន​ឆ្នាំ​មក​ហើយ​ក្នុង​ឧបករណ៍​ជំនួយ​ក្នុង​ការ​ស្ដាប់ សម្រាប់ iPhone តែ​ទើប​តែ​ពេល​នេះ វា​ចេញ​មក​ឲ្យ​ប្រើ​ជាមួយ AirPods សម្រាប់​មនុស្ស​ទូទៅ ដែល​មាន​បញ្ហា​ក្នុង​ការ​ស្ដាប់​ដែរ តែ​មិន​ធ្ងន់ធ្ងរ​ខ្លាំង។

ពេល iPhone ​ភ្ជាប់​ជាមួយ​នឹង​កាស AirPods គេ​អាច​យក​ទូរសព្ទ iPhone ទៅ​ដាក់​នៅ​ទីតាំង​សំឡេង​ ដែល​អ្នក​ចង់​ឮ​នោះ។ ឧទាហរណ៍ នៅ​ក្នុង​កិច្ច​ប្រជុំ​តុ​វែង​មួយ អ្នក​អាច​យក​ iPhone ទៅ​ដាក់​នៅ​កន្លែង​ដែល​អ្នក​ពិបាក​នឹង​ចាប់​យក​សំឡេង (ចុង​តុ​ម្ខាង ទៅ​ចុង​តុ​ម្ខាង​ទៀត)។ មុខងារ Live Listen នឹង​ប្រើ iPhone ឲ្យ​ដំណើរ​ការ​ជា​ប្រដាប់​ស្រូប​សំឡេង​ផ្ទាល់​តែ​ម្ដង ទោះ​បី​វា​ភ្ជាប់​ជាមួយ​កាស​ក៏​ដោយ ព្រោះ​ជា​ធម្មតា​បើ​ទូរសព្ទ​ភ្ជាប់​ជាមួយ​កាស​ហើយ គឺ​កាស​នោះ​ឯង​បញ្ចេញ​សំឡេង​ផង និង​ស្រូប​សំឡេង​ផង។

ម៉្យាង​ទៀត គុណ​សម្បត្តិ​របស់ iPhone និង AirPods គឺ​វា​អាច​ភ្ជាប់​គ្នា បាន​ដល់​ប្រវែង​ជាង ៣០ ម៉ែត្រ​ឯណោះ ដោយ​គុណ​សម្បត្តិ​របស់​ឈីប W1 ក្នុង AirPods។

យ៉ាងណាមិញ នៅ​មិន​ទាន់​ដឹង​ពី​ព័ត៌មាន​លម្អិត​នៅ​ឡើយ ដោយ Apple នឹង​បញ្ចេញ​ iOS 12 ជំនាន់​សាក​ល្បង​ជា​សាធារណៈ ក្នុង​ពេល​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ។

ចុចអាន៖

ប្រភព៖ Cnet   ប្រែ​សម្រួល៖ ផាត សុវត្ថិ

អត្ថបទថ្មី