ត្រឹម២ខែ ក្លឹបបាល់ទះវិសាខាឈ្នះពានទាំងក្នុង និងក្រៅស្រុក
- 2018-06-08 03:37:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រឹម២ខែ ក្លឹបបាល់ទះវិសាខាឈ្នះពានទាំងក្នុង និងក្រៅស្រុក
ចន្លោះមិនឃើញ
ត្រឹមរយៈពេលខ្លីសោះ ក្លឹបបាល់ទះវិសាខា អាចអាចទទួលបានជោគជ័យខ្លាំងរហូតបានឈ្នះពានរង្វាន់ចំនួន២ មិនថាការប្រកួតនៅឯប្រទេសថៃ ឬប្រកួតក្នុងកម្ពុជានោះទេ។
កាលពីថ្ងៃទី៧ ខែមិថុនា ២០១៨ ក្រុមបាល់ទះមួយនេះបានធ្វើដំណើរទៅប្រទេសថៃ ដើម្បីចូលរួមប្រកួតពានរង្វាន់ Volleyball Tournament "Sealect Tuna" the Winner of Thailand ដែលត្រូវប្រកួតជម្រុះតាមពូល។ ដោយសារសមត្ថភាពកីឡាករ និងការដឹកនាំក្រុមរបស់លោក សាន សុក្រិត បានល្អនោះ ពោលគឺក្រុមវិសាខាអាចបន្តដំណើររហូតដល់វគ្គផ្ដាច់ព្រ័ត្រ។ បើទោះជាមានការហត់នើយខ្លាំង ព្រោះត្រូវប្រកួតជាហូរហែ ប៉ុន្តែក្រុមរបស់កម្ពុជាមួយនេះ នៅតែខ្លាំង ជាពិសេសវគ្គផ្ដាច់ព្រ័ត្រ ដោយបំបាក់ក្រុមបាល់ទះទ័ពជើងគោកដោយមិនឲ្យតដៃបាន ៣-០ កាលពីថ្ងៃទី២០ ខែមិថុនា ២០១៨។
ក្រុមខ្លាំងរបស់នាពេលបច្ចុប្បន្នខាងលើនេះ បន្តធ្វើការធ្ងន់ថែមទៀត បន្ទាប់ពីឈ្នះពាននៅប្រទេសថៃរួចមក ក៏ត្រលប់មកកម្ពុជាវិញដើម្បីចូលរួមក្នុងព្រឹត្តិការណ៍កីឡាជាតិតំណាងឲ្យខេត្តព្រៃវែងរបស់ពួកគេ។ ការប្រកួតដូចទៅនិងការប្រកួតនៅថៃផងដែរ ពោលគឺចែកជា៤ពូល ហើយត្រូវប្រកួតដើម្បីបានឡើងទៅវគ្គ៨ក្រុម បន្ទាប់មកប្រកួតចាញ់ធ្លាក់រហូតដល់វគ្គផ្ដាច់ព្រ័ត្រ។
ការប្រកួតនៅកីឡាជាតិលើកនេះ ហាក់ជួបឧបសគ្គមួយចំនួនដែរ ដោយសារកីឡាករមួយចំនួនមានរបួស ប៉ុន្តែក៏បានជួយជំនួសពីកីឡាករយុវជនរបស់ពួកគេផងដែរ ហើយក៏ឈ្នះពានរង្វាន់ មេដាយមាសកីឡាជាតិលើកទី២ថែមទៀត ដោយផ្ដួល ក្រុមក្រសួងមហាផ្ទៃដោយលទ្ធផល ៣-១ កាលពីវគ្គផ្ដាច់ព្រ័ត្រ ថ្ងៃទី៤ ខែឧសភា ២០១៨៕