Case ទូរសព្ទ​ទំនើប​អាច​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ តែ​តម្លៃ​កុំ​មើល iPhone X សូម​ចាញ់

  • 2018-06-07 12:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រោម​ទូរសព្ទ (Case) ឲ្យ​ឈ្មោះ​ថា SWORD បាន​ផលិត​ឡើង​ជា​ពិសេស​សម្រាប់​ទូរសព្ទ iPhone 8 Plus មាន​សមត្ថភាព​ពិសេស​អាច​ត្រួតពិនិត្យ​អាវុធ​និង​សារធាតុ​ផ្ទុះ​នៅ​ចម្ងាយ​ដល់​ទៅ ១២ ម៉ែត្រ ហើយ​ឆ្លើយតប​មក​វិញ​តាម​រយៈ​រលក​វិទ្យុ​បញ្ជូន​សំឡេង​ចេញ​ពី​ឧបករណ៍។

ស្ថិត​ក្នុង​តម្លៃ ១ ២៥០ ដុល្លារ ក្រៅ​ពី​អាច​ប្រើប្រាស់​ជាមួយ iPhone 8 Plus ក៏​អាច​ប្រើ​បាន​នៅ​លើ Pixel 2 XL ​ប្រើ​រលក​សំឡេង​ដើម្បី​រក​មើល​ថា​តើ​នរណា​ម្នាក់​មាន​ស្ពាយ​នូវ​កាំភ្លើង​ឬ​អាវុធ​ជាតិ​ផ្ទុះ​នៅ​ជាប់​នឹង​ខ្លួន​ឬ​អត់ ក្រោយ​មក​បញ្ជូន​សញ្ញា​តាម​រយៈ​កម្មវិធី SWORD មាន​បើក​ឲ្យ​ទាញ​យក​លើ​ប្រព័ន្ធ iOS និង Android។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ពី​សារព័ត៌មាន CNET។

បញ្ជាក់​បន្ថែម​ពី​ស្ថាបនិក​ក្រុមហ៊ុន Royal Holdings លោក Barry Oberholzer បាន​មាន​ប្រសាសន៍​ថា៖ "កម្មវិធី​នេះ​អាច​ធ្វើ​ត្រួតពិនិត្យ​ថា​តើ​មនុស្ស​មាន​ស្ពាយ​ជាប់​នូវ​អាវុធ​គ្រោះថ្នាក់​ឬ​គ្រឿង​ផ្ទុះ​ណា​មួយ​ឬ​អត់ ហើយ​នឹង​មាន​សញ្ញា​ចាប់​សម្គាល់​ទៅ​លើ​ទីតាំង​នោះ ខណៈ​យើង​ក៏​កំពុង​ប្រើប្រាស់​បច្ចេកវិទ្យា AI ដើម្បី​ពង្រឹង​លើ​សមត្ថភាព​ដ៏​ពិសេស​នេះ"។

ប្រភព​ដដែល​បន្ត​មាន​ការ​កុម្ម៉ង់​ទិញ​ជាង ៨ ០០០ ដង ​ហើយ​ជាមួយ Case តម្លៃ ១ ២៥០ ដុល្លារ​មួយ​នេះ ប៉ុន្តែ​ផ្អែក​តាម​ចង្វាក់​ផលិតកម្ម​អាច​ពន្យារ​ពេល​ដល់​ខែ​សីហា មុន​ចេញ​លក់​ជា​ផ្លូវការ​ក្នុង​អំឡុង​ឆ្នាំ ២០១៩។

ទស្សនាវីដេអូ:

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ idropnews   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម