ទៅលេង​សមុទ្រ​ បាន​របស់ ៦ នេះដាក់​ជាប់​ខ្លួន ដឹង​តែ​កក់ក្តៅ

  • 2018-06-08 23:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណើរ​កម្សាន្ត​ឆ្ងាយ​ៗ ដូចជា​មាត់​សមុទ្រ​ អ្នក​អាច​ដាក់របស់​ចាំបាច់​តាមខ្លួន​ ដើម្បី​បង្កើន​ភាព​សប្បាយ​រីករាយ​។

ពេល​អ្នកប្រើ​ឧបករណ៍​មួយ​ចំនួន​ត្រូវ​ខ្សាច់​ ទឹក​​អាច​ខូចខាត។​ តែ​បច្ចុប្បន្ន​ស្មាតហ្វូន​ កាមេរ៉ា​ មាន​មុខងារ​ការពារ​​ទឹក​ ងាយស្រួល​ប្រើ​មិន​បារម្ភ​។

១) JBL Charge 3

JBL Charge 3 ជា​ Speaker ភ្ជាប់​ស្ដាប់​តន្ត្រី​តាម​ Bluetooth ងាយស្រួល​យក​តាម​ខ្លួន​ ទំហំ​ល្មម​ តម្លៃ​សមរម្យ​។ មាន​ពណ៌​ច្រើន​អាច​ជ្រើសរើស​ ហើយ​ក៏​មាន​មុខងារ​ការពារ​ជ្រាប​ទឹក​ដែរ។

២) Jaybird X3

កាស​ Jaybird X3 ភ្ជាប់​ប្រើ​តាម​ Wireless អាច​ផ្ដល់​សំឡេង​ពីរោះ​ ស្រួល​ស្ដាប់​ ហើយ​ការ​រចនា​មិន​ងាយស្រួល​ជ្រុះ​ពេល​ពាក់​ប្រើ​។ កាស​នេះ​ អាច​ការពារ​សំណើម​ ហើយ​ដោយ​ទំហំ​តូច​ល្មម​ ងាយស្រួល​ប្រើ​ពេល​ហាត់ប្រាណ​។

៣) កាមេរ៉ា​ Olympus Tough TG-5

កាមេរ៉ា​ Olympus Tough TG-5 ជា​កាមេរ៉ា​បំពាក់​ជាមួយ​ Lens ល្បឿន​លឿន​ អាច​ថត​បាន​វីដេអូ​កម្រិត​ 4K។ កាមេរ៉ា​នេះ​ អាច​ស្ថិត​ក្រោម​ទឹក​បាន​ ៥០ ហ្វីត​ តែ​តម្លៃ​រាង​ថ្លៃ​បន្តិច​។

៤) GoPro Hero6 Black

GoPro Hero6 Black រាង​ដូច​នឹង​ Hero5 Black តែ​បាន​បំពាក់​ Image Processor ថ្មី​ GP1។ Hero6 មាន​ជម្រើស​ថត​វីដេអូ​ Slow-motion ដល់​ទៅ​កម្រិត 4K ល្បឿន 60 Frames ក្នុង​មួយ​វិនាទី​ ​មានមុខងារ​ការពារ​លំនឹង​ពេល​ថត​វីដេអូ​។ នេះ​អាច​ថា​ ជា​កាមេរ៉ា​ប្រភេទ​ Action ល្អ​បំផុត​។

៥) Amazon Kindle Oasis

សម្រាប់​អ្នក​ចូលចិត្ត​អាន​សៀវភៅ​ មាន​ជម្រើស​ Kindle Oasis របស់ Amazon ជា Ebook Reader អាច​ការពារ​ជម្រាប​ទឹក​បាន​។ ពេល​ប៉ះ​ត្រូវ​ទឹក​ អេក្រង់​រក្សា​ភាព​ស្ងួត​ ផ្ដល់​ភាព​ងាយស្រួល​មើល​។

៦) Fitbit Versa

Fitbit Versa ជា​នាឡិកា​មាន​មុខងារ​ ទាំង​ Smartwatch និង​ Fitness tracking។ នាឡិកា​នេះ​ អាច​ស្ថិត​នៅ​ក្រោម​ទឹក​បាន​ ៥០ ម៉ែត្រ​ រក្សា​សុវត្ថិភាព​បាន​ទាំង​ពេល​ងូត​ទឹក​ និង​ហែល​ទឹក​។

៧) Samsung Galaxy S9

Samsung Galaxy S9 ថតរូប​បាន​ល្អ​ ក្រោម​ស្ថានភាព​មាន​ពន្លឺ​ទាប​ ងាយស្រួល​កាន់​ប្រើ​នឹង​ដៃ​ម្ខាង​ ហើយ​ក៏​អាច​ការពារ​ជម្រាប​ទឹក​ផង​ដែរ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ pcmag   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី