ត្រាំ គ្រោងអញ្ជើញគីម ជុងអ៊ុនទៅសេតវិមាន ប្រសិនមានរឿងមួយកើតឡើង
- 2018-06-08 01:57:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រាំ គ្រោងអញ្ជើញគីម ជុងអ៊ុនទៅសេតវិមាន ប្រសិនមានរឿងមួយកើតឡើង
ចន្លោះមិនឃើញ
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និយាយថាលោកកំពុងពិចារណារឿងអញ្ជើញមេដឹកនាំកូរ៉េខាងជើងទៅសេតវិមាន ប្រសិនបើជំនួបកំពូលនៅសិង្ហបុរីប្រព្រឹត្តទៅដោយរលូន។
លោក ត្រាំបានលើកឡើងដូច្នេះក្រោយជំនួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន ពិភាក្សារឿងរៀបចំជំនួបកំពូលថ្ងៃទី ១២ខែមិថុនាខាងមុខនេះ។ ប្រធានាធិបតីរូបនេះឲ្យដឹងទៀតថា "កិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាមកូរ៉េអាចនឹងធ្វើទៅបានក្នុងកិច្ចប្រជុំកំពូលនេះ ហើយអ្វីដែលកើតឡើងបន្ទាប់ពីនោះគឺពិតជាសំខាន់ខ្លាំងណាស់។"
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលរវាងមេដឹកនាំកូរ៉េខាងជើង និងប្រធានាធិបតីអាមេរិក នឹងប្រព្រឹត្តនៅថ្ងៃទី ១២ មិថុនាខាងមុខនេះ ក្នុងប្រទេសសិង្ហបុរីក្នុងគោលបំណងសំខាន់ដកអាវុធនុយក្លេអ៊ែរពីឧបទ្វីបកូរ៉េ៕
ចុចអាន ៖
ដូណាល់ ត្រាំ គំរាមធ្វើរឿងមួយលើក្រុមហ៊ុនផលិតឡានអាល្លឺម៉ង់ទាំងអស់នៅអាមេរិក
ដៃស្តាំលោក គីម ជុងអ៊ុន មកជួបមន្រ្តីអាមេរិកលើកដំបូង ក្នុងពេលជិត២០ឆ្នាំ