ភ្ញាក់​ផ្អើល នាយ​យ៉ាន ការ​ប្រពន្ធ ស្ងាត់ៗ?

  • 2018-06-11 04:54:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ម៉ោង​មុខ​នេះ អតីត​តារា​កំប្លែង ​​សញ្ជាតិ​បារាំង​នាយ យ៉ាន បាន​ធ្វើ​ឲ្យ​អ្នក​​គាំទ្រ​របស់​លោក​ភ្ញាក់ផ្អើល​មិន​តិច​ឡើយ​ ពេល​ដែល​លោក​បាន​បង្ហោះ​រូប​រៀប​ការ​ជា​មួយស្ត្រី​ខ្មែរ​ម្នាក់។

ក្នុង​ឈុត​អាពាហ៍ពិពាហ៍​ប្រពៃណី​ខ្មែរ ប្លង់​ចង​ដៃ និង​ព្រះថោង​តោង​ស្បៃ​នាង​នាគ ​នាយ យ៉ាន បាន​សរសេរ​ថា My wedding with Tith Ma Riya ដែល​ធ្វើ​ឲ្យ​​អ្នក​លេង​បណ្ដាញ​សង្គម ជា​ពិសេស​​អ្នក​​គាំទ្រ​របស់​លោក​ភ្ញាក់ផ្អើល​មិន​តិច​ឡើយ ដោយ​ម្នាក់​បាន​ចូល​រួម​​ជូនពរ ត្រេក​អរ​ជា​មួយ​នាយ និង អ្នក​ខ្លះ​ទៀត បាន​សួ​ទៅ​វិញ​ថា ជា​ការ​ថត​កុន​ ឬ​យ៉ាង​ណា។ ក្នុង​ជំនួប​ជា​មួយSabay តារា​កំប្លែង​​ជនជាតិ​បារាំង ដែល​មក​​ស្នាក់​នៅ​ប្រទេស​កម្ពុជា​ជា​ច្រើន​ឆ្នាំ​ហើយ នៅ​មិន​ទាន់​ទទួល​បាន​សញ្ជាតិ​ខ្មែរ​រូប​នេះ បាន​​បញ្ជាក់​ឲ្យ​ដឹង​ថា រូប​ភាព​នោះ​​គឺ​ជា​ការ​សម្ដែង​ប៉ុណ្ណោះ មិន​មែន​លោក​ការ​មែនទែន​ឡើយ។

អតីត​តារា​កំប្លែង​ក្នុង​ក្រុម​CTN រូប​នេះ​បាន​បន្ត​ឲ្យ​​ថា លោក​បាន​កំពុងតែ​ថត​ខ្សែ​ភាពយន្ត​មួយ​មាន​ចំណង​ជើង​ថា "សមុទ្រ​ទឹក​ភ្នែក" ឲ្យ​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក​មួយ ដោយ​ការ​ថត​ប្លង់​រៀប​ការ​នោះ បាន​ថត​កាល​៣ថ្ងៃ​មុន នៅ​ក្រុង​តា​ខ្មៅ ខេត្ត​កណ្តាល។

រឿង​រៀប​ការ​មែន​ទែន នាយ​ យ៉ាន បញ្ជាក់​ថា ខ្លួន​សូម្បី​តែ​គិត​ក៏​​មិន​ហ៊ាន​គិត​ដែរ សុខ​​ចិត្ត​នៅ​ទំនេរ ព្រោះ​មិន​មាន​លទ្ធភាព​ក្នុង​ការ​រៀប​ការ​នៅ​ឡើយ ទាំង​ពេល​ពេល​វេលា និង​ប្រាក់កាស​​ជា​ដើម។

ងាក​មក​ការងារ​សិល្បៈ​វិញ ក្រៅ​ពី​ការ​សម្ដែង​រឿង​ខ្លីៗ នាយ​ យ៉ាន ប្រាប់​ថា លោក​បាន​ថត​ភាពយន្ត​បាន​៦រឿង​មក​ហើយ៕

អត្ថបទៈ ស៊ុនហួត

រូបភាពៈ ហ្វេសប៊ុក នាយ​យ៉ាន

អត្ថបទពេញនិយម