កីឡាករកម្ពុជា៥នាក់ប្រាប់ក្រុមរំពឹងឈ្នះ World Cup 2018
- 2018-06-13 00:30:00
- ចំនួនមតិ 1 | ចំនួនចែករំលែក 50
កីឡាករកម្ពុជា៥នាក់ប្រាប់ក្រុមរំពឹងឈ្នះ World Cup 2018
ចន្លោះមិនឃើញ
ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០១៨នឹងចាប់ផ្តើមជាផ្លូវការនាថ្ងៃទី១៤ ខែមិថុនានេះហើយដែលមានក្រុមជម្រើសជាតិ៣២ត្រូវប្រជែងគ្នាដើម្បីឈ្នះពានរង្វាន់ដ៏អស្ចារ្យដែលមានរយៈពេល៤ឆ្នាំម្តងនេះ។
កន្លងទៅថ្មីៗនេះ Sabay បង្ហាញជូនខ្លះៗអំពី តំណាងស្ថាប័នព័ត៌មានកីឡានៅកម្ពុជា និង តារាសិល្បៈមួយចំនួន ដែលបានបង្ហាញការគាំទ្ររបស់ខ្លួនលើក្រុមជម្រើសជាតិណាមួយ។ ថ្ងៃនេះសូមបង្ហាញជូនកីឡាករបាល់ទាត់អាជីពកម្ពុជា៥នាក់ដែលពេញចិត្តក្រុមជម្រើសជាតិក្នុងព្រឹត្តិការណ៍ World Cup នៅប្រទេសរុស្ស៊ីឆ្នាំនេះ។
ខ្សែបម្រើក្លឹបវិសាខា កែវ សុផេង និងខ្សែការពារព្រះខ័នរាជស្វាយរៀង នេន សុធារ័ត្ន ពេញចិត្តក្រុមជម្រើសជាតិប្រេស៊ីលដែលជាជម្រើសជាតិសំបូរកីឡាករលេងទូទាំងពិភពលោក។ អ្នកទាំងពីររំពឹងថា ក្រុមនេះអាចនឹងឈ្នះជើងឯក ។
សមាជិកជម្រើសជាតិកម្ពុជាដែលកំពុងលេងនៅលីគម៉ាឡេស៊ី ធារី ចន្ថាប៊ីន គាំទ្រពេញទំហឹងចំពោះក្រុមជម្រើសជាតិអង់គ្លេស។ ចំណែកអ្នកចាំទីបឹងកេត និងជម្រើសជាតិកម្ពុជា ស៊ូ យ៉ាទី គាំទ្រក្រុមជម្រើសជាតិអាល្លឺម៉ង់ដែលជាក្រុមការពារតំណែងជើងឯក ហើយខ្សែការពារវិសាខា សុខ សុវណ្ណ ចូលចិត្តក្រុមជម្រើសជាតិបារាំង។
ទស្សនាវីដេអូ
វេលាម៉ោង១០យប់ថ្ងៃទី១៤ ខែមិថុនាខាងមុខ ក្រុមម្ចាស់ផ្ទះជម្រើសជាតិរុស្ស៊ី ប៉ះក្រុម អារ៉ាប៊ីសាអ៊ូឌីតដើម្បីបើកឆាកព្រឹត្តិការណ៍ World Cup 2018។ ចាំមើលម្ចាស់ផ្ទះអាចស្វែងរកបាន៣ពិន្ទុគេទេ?
កម្មវិធីប្រកួតវគ្គតាមពូល