ជិះ Step ស្រួលស្ទាប ហៅលេងដូចមែន
- 2018-06-14 03:17:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជិះ Step ស្រួលស្ទាប ហៅលេងដូចមែន
ចន្លោះមិនឃើញ
ម៉ូតូស៊េរីក្រោយៗកាន់តែទំនើបឡើងកាលីបខ្ពស់ ម៉ូតូចាស់ៗបាត់ស្រមោលតាមពេលវេលានៅសល់តែរូបថត និងកេរ្តិ៍ឈ្មោះប៉ុណ្ណោះ។ ងាកមើលម៉ូតូចាស់ៗប៉ុន្មានម៉ូដែល ដែលធ្លាប់សាងកេរ្តិ៍ឈ្មោះមួយជំនាន់មុន ធ្វើឲ្យនឹកឃើញគាស់រំលឹកអនុស្សាវរីយរាប់មិនអស់។
Suzuki Step
មានប្រជាប្រិយភាពណាស់អំឡុងដើមឆ្នាំ ២០០០។ ជិះ Step ស្រួលស្ទាបជាពាក្យហៅក្រៅម៉ូតូប្រភេទអូតូនេះ។
Modenas Kriss
Modenas Kriss ណាមិនស្គាល់អំឡុងឆ្នាំ ១៩៩៧-១៩៩៨ និងដើមឆ្នាំ២០០០។ ម៉ូតូមានប្រភពពីប្រទេសម៉ាឡេស៊ីនេះ កាន់តែមានកេរ្តិ៍ឈ្មោះល្បីសុសសាយក្រោយគេហៅឈ្មោះបន្ថែម Modenas Kriss Angkor តែក្រោយមកក៏បាត់រូបរាងមិនដឹងមូលហេតុ។
ឆាលី
ម៉ូតូ ឆាលី ត្រូវគេប្រើតាំងពីចុងទសវត្សរ៍ ៨០ ដល់ទសវត្សរ៍ឆ្នាំ ៩០ បច្ចុប្បន្នស្ទើរតែគ្មានអ្នកជិះទៀតទេ ដោយជំនួសមកវិញម៉ូតូកូនទាតូចៗជជុះមកពីជប៉ុន។
Honda Sonic
Sonic មានតែក្មេងទសវត្សរ៍ ៩០ ទើបស្គាល់។ រូបរាងឡូយសង្ហា និយាយពីសម្លេងស៊ីម៉ាំងរោទ៍ទៅណាក៏គេចោលភ្នែកមើលដែរ។
Yamaha Mio
Yamaha Mio ជាម៉ូតូ scooter ប្រភេទអូតូ។ Mio ចាប់ផ្តើមបាត់ឈ្មោះចុងទសវត្សរ៍ឆ្នាំ ២០០០ ក្រោយការលេចមុខរបស់ Honda Scoopy។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
ចុចអានបន្ត៖
រឿងឡាននាំពីថៃទៅវៀតណាមលែងយកពន្ធ ធ្វើឲ្យថៃជួបវិបត្តិធ្ងន់
Lexus RX350 Full Option តម្លៃមិនចាញ់ឡានទំនើប គ្រឿងក្នុងគ្រឿងក្រៅម៉ាអេម