ឃើញ​ឧបករណ៍​ផ្សាយ World Cup ​រៀបចំ​នៅ​រុស្សី​ឆ្នាំ​នេះ ទើប​ដឹង​ថាញាក់​សាច់​យ៉ាងណា

  • 2018-06-15 07:45:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជារៀងរាល់ ៤ ឆ្នាំម្ដង ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ត្រូវប្រារព្ធឡើង​​​​ ក្នុងនោះ​ក្រុម​ប្រទេសចំនួន ៣២ នឹង​ត្រូវប្រកួតប្រជែងគ្នាដើម្បីឈានទៅដល់វគ្គផ្ដាច់ព្រ័ត្ត​ និងស្វែង​រក​ជ័យ​​ជម្នះ​​ ជូន​ជាតិ​។

ដោយ​ឡែក​ព្រឹត្តិការណ៍ FIFA World Cup ២០១៨ ដែល​ធ្វើឡើង​​​នៅប្រទេសរុស្សី​ឆ្នាំនេះ គឺ​មាន​ការ​រៀបចំ​គ្រឿង​ឧបករណ៍​ផ្សាយ​កាន់​តែកម្រិត​ខ្ពស់ជា​ងការ​រៀបចំ​ World Cup មុនៗ។

រាល់ការ​ថត​ផ្សាយ​ចេញពីទីលានផ្ទាល់ ស្ថិតក្រោមការគ្រប់គ្រង​របស់​ផលិតកម្ម HBS ដែលធ្លាប់ទទួល​បន្ទូក​រៀបចំការ​ថត​ផ្សាយ​សម្រាប់ព្រឹត្តិការណ៍ FIFA World Cup បាន ៥ ដងមកហើយ។ ក្នុងឆ្នាំ ២០១៨ ក្រុមហ៊ុន​បាន​បង្កើន​កម្រិត​ការ​ផ្សាយ​ដល់កម្រិត UHD និង 4K HDR ឯណោះ​ ពីលើវីដេអូកម្រិត Full HD 1080។

HBS House Containter

រាល់ការប្រកួត HBS នឹងប្រើកាមេរ៉ាម៉ាក Sony ចំនួន ៣៤ គ្រឿង ក្នុងចំណោម ៣៧០ គ្រឿងដោយប្រើបច្ចេកវិទ្យា SR Live (Slog3) របស់ Sony បូករួមនឹង XVS switch ចំនួន ២៩ គ្រឿង​ និងអេក្រង់ជាង ១ ០០០ គ្រឿង ដើម្បីពិនិត្យមើលគុណភាពវីដេអូ និងចែកចាយទៅកាន់បណ្ដាញផ្សព្វផ្សាយ ដូចជា ប៉ុស្តិ៍ទូរទស្សជាដើម តាមកម្រិតវីដេអូ ដែលគេចង់បាន (Full HD, UHD ឬ 4K HDR) ដែលគ្រប់គ្រងដោយ HBS Container House។

អ្វីដែលសំខាន់ ក្រៅពីឧបករណ៍ទាំងនោះ ដើម្បីអាចបញ្ជូនវីដេអូចេញបានគឺ​ Equipment Room Container (ERC) ដែលជាបន្ទប់សម្រាប់បន្ដការផ្សាយ ដែលវាមានចំនួន ១២ សម្រាប់កីឡដ្ឋាន​ទាំង​១២ នៃការប្រកួតនេះ។ គ្រប់សកម្មភាព ប្លង់ថត របស់វីដេអូត្រូវគ្រប់គ្រងដោយ ERC ហើយវាធ្លាប់ផ្ដល់ជោគជ័យ ក្នុងការផ្សាយនាព្រឹិត្តិការណ៍ FIFA World Cup ២០១៤ នៅប្រទេសប្រេស៊ីល ម្ដងរួចមកហើយ តែសម្រាប់ព្រឹិត្តិការណ៍ FIFA World Cup ២០១៨ នៅរុស្សីឯនេះវិញ​ ECR ត្រូវបានកែច្នៃឲ្យកាន់តែទំនើបជាងមុន។

ក្រៅពី ERC នៅមានកន្លែងមួយទៀត ដែលគេហៅថា Technical Operation Center (TOC) ដែលជាកន្លែងគ្រប់គ្រងរលកសញ្ញានៃការផ្សាយ។ TOC មួយ ត្រូវបានភ្ជាប់ជាមួយ ERC មួយ ហើយវាជាកន្លែងសម្រាប់ដាក់សម្ភារៈសំខាន់ៗ ដូចជា Router, Audio, Patch panel និងអេក្រង់ជាដើម។

ក្នុងប្រតិបត្តិការផ្សាយចេញនេះ គេក៏មិនអាចភ្លេចលើកឡើងពី ខ្សែកាបជាង ៥៣ ០០០ ដុំ ដែលមានប្រវែងជាង ៦៥០ គ.ម ត្រូវប្រើសម្រាប់ភ្ជាប់រាល់ឧបករណ៍នានា បន្ទប់ ECR, TOC និង HBS House Container ដែរ៕

ក្រៅ​ពី​​ការ​ទស្សនា​ នៅកីឡដ្ឋានផ្ទាល់ ការផ្សាយបន្តតាមទូរទស្សន៍ពាសពេញពិភពលោក​ ក៏ត្រូវ​បានធ្វើ​ឡើង​ ដើម្បី​ឲ្យ​អ្នកគាំទ្រ​រាប់ពាន់លាននាក់ទៀត បានទស្សនាដូចគ្នា ជាមួយ​គុណភាព​រូបភាព​កាន់តែ​ជក់ចិត្ត​ មិនចាញ់ទស្សនា​ទីលាន​ផ្ទាល់នោះទេ។

ចុចអាន៖

ប្រភព៖ live-production   ប្រែ​សម្រួល៖ ផាត សុវត្ថិ

អត្ថបទថ្មី