បែកធ្លាយ! សត្វលារាប់ពាន់ក្បាល ត្រូវគេបកស្បែកយកធ្វើថ្នាំចិនសែ
- 2018-06-16 06:54:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បែកធ្លាយ! សត្វលារាប់ពាន់ក្បាល ត្រូវគេបកស្បែកយកធ្វើថ្នាំចិនសែ
ចន្លោះមិនឃើញ
សត្វលារាប់ពាន់ក្បាល ត្រូវបានគេលួចយកពីអាហ្វ្រិកទៅសម្លាប់ និងបកស្បែកនៅប្រទេស ចិនដើម្បីធ្វើជាគ្រឿងផ្សំថ្នាំចិនសែ។
ថ្នាំចិនសែមួយប្រភេទមានឈ្មោះថា Ejiao បានផលិតចេញពីសត្វលា និងមានតម្រូវការខ្ពស់សម្រាប់ប្រជាជនចិន។ ដោយសារតែតម្រូវការកើនឡើងខ្ពស់នេះ ហើយធ្វើឲ្យតម្លៃសត្វលាមានការកើនឡើងគួរឲ្យកត់សម្គាល់។ អ្នកផ្គត់ផ្គង់ថ្នាំ Ejiao បាននាំចូលស្បែកសត្វលាពីអាហ្វ្រិក, អូស្ត្រាលី និងអាមេរិកខាងជើង ដោយជាហេតុធ្វើឲ្យចំនួនសត្វលាមានធ្លាក់ចុះយ៉ាងខ្លាំងផងដែរ។
ដោយឡែក ប្រជាជនក្នុងទីក្រុង Nairobi ប្រទេស កេនយ៉ា កំពុងជួបបញ្ហាយ៉ាងខ្លាំងដោយសារសត្វលារបស់ពួកគេបានបាត់ខ្លួនជាបន្តបន្ទាប់។ សត្វលារបស់អ្នកភូមិត្រូវបានគេលួចជាបន្តបន្ទាប់ដើម្បីបកយកស្បែកធ្វើជាថ្នាំចិនសែ។ យោងតាមក្រុមអ្នកការពារសិទ្ធិសត្វឲ្យដឹងថា ក្រៅពីកេនយ៉ា ប្រទេសពីរទៀតដូចជាអេហ្ស៊ីប និងនីហ្សេរីយ៉ា ក៏កំពុងជួបបញ្ហាបាត់សត្វលាជាច្រើនពាន់ក្បាលផងដែរ។
គួរឲ្យដឹងថា ប្រជាជនអាហ្វ្រិកពឹងផ្អែកខ្លាំងទៅលើការប្រើប្រាស់សត្វលាសម្រាប់ការងារកសិកម្ម ហេតុដូចនេះហើយប្រទេសក្នុងតំបន់អាហ្វ្រិកមួយចំនួនគឺជាមុខសញ្ញាសម្រាប់ការលួចសត្វលាដើម្បីបកស្បែកធ្វើថ្នាំចិន៕
ចុចអាន ៖