មកមើល ទិដ្ឋភាពដ៏ឃោរឃៅនៅកន្លែងសម្លាប់សត្វឆ្កែក្នុងប្រទេស ចិន (មានវីដេអូ)

  • 2018-06-20 02:07:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​ថត​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ​ចំនួន បង្ហាញ​ពី​ទិដ្ឋភាព​ខាង​ក្នុង​ទី​តាំង​សម្លាប់​ឆ្កែ​មួយ​កន្លែង​ក្នុង​ប្រទេស ចិន កំពុង​រៀប​ចំ​សាច់​សម្រាប់​ពិធី​បុណ្យ Yulin។

ពិធី​បុណ្យ​បរិភោគ​សាច់​ឆ្កែ Yulin នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ២១​ខែ​មិថុនា​នេះ​ដោយ​សត្វ​ឆ្កែ​អនាថា និង​ឆ្កែ​ដែល​គេ​ទាក់​បាន នឹង​ត្រូវ​សម្លាប់។ នៅ​ពេល​ដែល​ពិធី​បុណ្យ​នេះ​ចាប់​ផ្ដើម​ដំបូង​ក្នុង​ឆ្នាំ ២០១០ យ៉ាង​ហោច​ណាស់​មាន​សត្វ​ឆ្កែ​ចន្លោះ​ពី ១០ ០០០ ទៅ ១៥ ០០០ ក្បាល​ត្រូវ​បាន​សម្លាប់​ត្រឹម​រយៈ​ពេល ១០​ថ្ងៃ​ប៉ុណ្ណោះ ប៉ុន្តែ​ឥឡូវ​នេះ​ត្រូវ​កាត់​បន្ថយ​មក​ត្រឹម ៣ ពាន់​ក្បាល ដោយ​សារ​តែ​ការ​ថ្កោលទោស​របស់​អន្តរជាតិ។

យ៉ាង​ណា​មិញ រូបភាព​និង​វីដេអូ​ក្នុង​កន្លែង​សម្លាប់​ឆ្កែ​នេះ ត្រូវ​ថត​បាន​ដោយ​សកម្មជន​អង្គការ​សង្គម​មនុស្ស​អន្តរជាតិ ហើយ​ពួកគេ​បាន​ជួយ​រំដោះ​ឆ្កែ​ចំនួន ១៣៥​ក្បាល​ទៀត​ផង៕

សូម​ទស្សនាវីដេអូខាងក្រោម ៖

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែសម្រួល ៖ រ័ត្ន