ទីបំផុត​ ឈឹម សក្កដា កំណត់​ថ្ងៃ​រៀបការ​ជាមួយ​ ពេជ្រ សោភា(វីដេអូ)​

  • 2018-06-20 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តារា​សម្ដែង​ ឈឹម សក្កដា ថា កន្លង​មក​មាន​អ្នក​សារព័ត៌មាន​ជា​ច្រើន​បាន​សួរ​​ខ្លួន​ថា ពេល​ណា​ទើប​សម្រេច​ចិត្ត​ចូល​រោង​ការ​ជាមួយ​ ពេជ្រ សោភា?

ឆ្លើយ​តប​ទៅ​នឹង​សំណួរដដែល​ៗ​​នេះ​លោក សូម​ប្រាប់​ដល់​ហ្វេនៗ​​​ និង​អ្នក​សារព័ត៌មាន​ថា​ ខ្លួន​មាន​គម្រោង​រៀប​ការ​ជាមួយ ពេជ្រ សោភា នៅ​ដើម​ឆ្នាំ​ ២០២២ ​ខាង​មុខ​នេះ​ហើយ​។

គម្រោង​រៀបការ​ឆ្នាំ​ ២០២២ នេះ​ដែរ​ ឈឹម សក្កដា ថា​៖"ខ្ញុំ​មាន​តាំង​ពី​មិន​ទាន់​ស្គាល់​គាត់(ពេជ្រ សោភា)​ ថា​ ថ្ងៃ​ណា​មួយ​ ខ្ញុំ​នឹង​រក​ដៃ​គូ​រួម​រស់​សាង​ជីវិត​ជាមួយ​ខ្ញុំ​នៅ​ក្នុង​ឆ្នាំ​ ២០២២។ អ៊ីចឹង​ដល់​ពេល​ខ្ញុំ​ស្គាល់​គាត់​ហើយ​ ខ្ញុំ​ព្យាយាម​មើល​គាត់​ឲ្យ​​បាន​ច្រើន​ និយាយ​ទៅ​គឺ​យើង​មើល​គ្នា​ទៅ​វិញ​ទៅ​មក"។

បន្ថែម​ពី​នេះ​ ឈឹម សក្កដា ថា​ បន្ទាប់​ពី​មើល​​ចិត្ត​ថ្លើម​គ្នា​អស់​រយៈ​ពេល​​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​ លោក និង​ ពេជ្រ សោភា បាន​មើល​ឃើញ​ចំណុច​ល្អ​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ច្រើន​​។

ដើម្បី​លម្អិត​កាន់​តែ​ច្បាស់​ទស្សនា​ វីដេអូ​ខាង​ក្រោម​នេះ៖

​​​​​

អត្ថបទ៖ ឆុង ស៊ីណាន