ឃើញ​ឡាន​កប់​ប៉ុណ្ណឹង ​ស្គាល់​ម្ចាស់​ឡាន​ទៀត​កប់​យោបល់តែ​ម្តង​

  • 2018-06-21 01:26:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ World Cup 2018 កំពុង​ដំណើរការ​ទៅ​យ៉ាង​រលូន​ក្នុង​ប្រទេស​រុស្ស៊ី ឆ្លៀត​ឱកាស​នេះ​យើង​ណែនាំ​ឲ្យ​ស្គាល់​ម៉ាក​រថយន្ត​របស់​តារា​បាល់ទាត់​ឆ្នើម ១០ រូប ដូច​បង្ហាញ​ខាង​ក្រោម។

១.Cristiano Ronaldo:

បុរស​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ មាន​ប្រភេទ​រថយន្ត​ស្ព័រ​ជា​ច្រើន​ប្រភេទ ហើយ​ក្នុង​ចំណោម​នោះ​ក៏​មាន​ Bugatti Chiron ដែល​ជា​រថយន្ត​ថ្លៃ​បំផុត​ក្នុង​លោក។ បំពាក់​នូវ​ម៉ាស៊ីន​ចំណុះ ៨,០ លីត្រ W16 ​អាច​ផលិត​កម្លាំង​បាន ១ ៥០០ សេះ ​ប្រើប្រាស់​ចង្កឹះ​លេខ​ស្វ័យប្រវត្តិ ៧ វគ្គ អាច​បង្កើន​ល្បឿន​ស្ទុះ​ពី ០ – ១០០ គ.ម/ម៉ ក្នុង​រយៈ​ពេល ២,៥ វិនាទី។

២.Lionel Messi:

ថ្វី​បើ​ខ្សែ​ប្រយុទ្ធ​ឲ្យ​ក្រុម Barcelona មាន​ប្រើប្រាស់​រថយន្ត​ជា​ច្រើន ប៉ុន្តែ​មួយ​ប្រភេទ​ដែល​លោក​និយម​បើកបរ​គឺ​ម៉ូឌែល Ferrari F430 Spider ដែល​មាន​តម្លៃ​ប្រមាណ ១៨០ ០០០ ដុល្លារ។ បំពាក់​នូវ​ម៉ាស៊ីន V8 ចំណុះ ៤,៣ លីត្រ ​ប្រើ​ចង្កឹះ​លេខ​ស្វ័យប្រវត្តិ ៦ វគ្គ បង្កើន​ល្បឿន​ស្ទុះ​ពី ០ – ១០០ គ.ម/ម៉ ក្នុង​រៈ​ពេល ៤,២ វិនាទី។

៣.Antoine Griezmann:

ខ្សែ​ប្រយុទ្ធ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​បារាំង​សព្វថ្ងៃ​ជិះ​រថយន្ត McLaren 675 LT បំពាក់​ម៉ាស៊ីន V8 ចំណុះ ៣,៨ លីត្រ Twin Supercharger ​ប្រើ​ចង្កឹះ​លេខ​ស្វ័យ​ប្រវត្តិ ៧ វគ្គ បង្កើន​ល្បឿន​ស្ទុះ​ពី ០ – ១០០ គ.ម/ម៉ ​ក្នុង​រយៈ​ពេល ២,៩ វិនាទី។

៤.Lewandowski:

កីឡាករ​សំខាន់​មួយ​រូប​របស់​ជម្រើស​ជាតិ​ប៉ូឡូញ ជិះ​រថយន្ត​ Ferrari F12 Berlinetta ​ប្រើ​ម៉ាស៊ីន V12 ចំណុះ ៦,៣ លីត្រ អាច​ផលិត​កម្លាំង ៧៤០ សេះ មាន​ចង្កឹះ​លេខ​ស្វ័យ​ប្រវត្តិ ៧ វគ្គ ល្បឿន​ស្ទុះ​ពី ០ – ១០០ គ.ម/ម៉ ​ប្រើ​ពេល ២,៩ វិនាទី។

៥.Luis Suarez:

ដៃ​គូ​ជំនិត​របស់ Messi លេង​នៅ​ក្រុម​អ្នក​មាន​បុណ្យ ​ប្រើប្រាស់​ត្រឹម​រថយន្ត​ធុន​ល្មម Audi RS6 តម្លៃ​ទាប​ធៀប​នឹង​រថយន្ត Bugatti របស់ CR7 ដោយ​ប្រភេទ​នេះ​ប្រើ​ម៉ាស៊ីន V8 Dual Supercharger ចំណុះ ៤,០ លីត្រ អាច​ផលិត​កម្លាំង ៦០៥ សេះ ចង្កឹះ​លេខ​ស្វ័យ​ប្រវត្តិ ៨ វគ្គ បង្កើន​ល្បឿន​ស្ទុះ​ពី ០ – ១០០ គ.ម/ម៉ ​ប្រើ​ពេល ៣,៦ វិនាទី។

៦.Eden Hazard:

ប្រធាន​ក្រុម​ជម្រើស​ជាតិ​បែលហ្សិក កីឡាករ Eden Hazard ប្រើប្រាស់​រថយន្ត Mercedes GTR AMG មាន​បំពាក់​ម៉ាស៊ីន BiTurbo V8 ចំណុះ ៤,០ លីត្រ ចង្កឹះ​លេខ​ស្វ័យ​ប្រវត្តិ ៧ វគ្គ អាច​បង្កើន​ល្បឿន​ស្ទុះ​ពី ០ ទៅ ១០០ គ.ម/ម៉ ប្រើ​ពេល​ ៣,៦ វិនាទី។

៧.Harry Kane:

ខ្សែ​ប្រយុទ្ធ​ជួយ​ឲ្យ​អង់គ្លេស យក​ឈ្នះ​ទុយណេស៊ី​ក្នុង​លទ្ធផល ២-១ បច្ចុប្បន្ន​កំពុង​ប្រើប្រាស់​រថយន្ត Jaguar F-Pace ប្រើ​ម៉ាស៊ីន V6 ចំណុះ ៣,០ លីត្រ អាច​ផលិត​កម្លាំង ៣៨០ សេះ មាន​ចង្កឹះ​លេខ​ស្វ័យប្រវត្តិ ៨ វគ្គ និង​ល្បឿន​ស្ទុះ​ពី ០ – ១០០ គ.ម/ម៉ ​ប្រើ​ពេល ៥,៥ វិនាទី។

៨.Mesut Ozil:

នេះ​អាច​ជា​ការ​ប្រកួត World Cup លើក​ចុង​ក្រោយ​របស់ Ozil មុន​ចូល​និវត្តន៍ ខណៈ​បុរស​ម្នាក់​នេះ​ជិះ​រថយន្ត Mercedes AMG បំពាក់​ម៉ាស៊ីន V8 ចំណុះ ៦,២ លីត្រ អាច​ផលិត​កម្លាំង ៥៧១ សេះ មាន​ចង្កឹះ​លេខ​ស្វ័យ​ប្រវត្តិ ៧ វគ្គ មាន​ល្បឿន​ស្ទុះ​ពី ០ – ១០០ គ.ម/ម៉ ប្រើ​ពេល ៣,៨ វិនាទី។

៩.Paul Pogba:

កីឡាករ​សញ្ជាតិ​បារាំង Pogba ប្រើប្រាស់​រថយន្ត Rolls-Royce Wrait Black Badge ប្រភេទ​ទ្វារ​ពីរ បំពាក់​ម៉ាស៊ីន​ V12 ចំណុះ ៦,៦ លីត្រ អាច​ផលិត​កម្លាំង​បាន ៦៣២ សេះ ដោយ​ប្រើ​ចង្កឹះ​លេខ​ស្វ័យប្រវត្តិ ៨ វគ្គ អាច​បង្កើន​ល្បឿន​ស្ទុះ​ពី ០ – ១០០ គ.ម/ម៉ ប្រើ​ពេល ៤,៥ វិនាទី។

១០.Andres Iniesta:

ខ្សែ​បម្រើ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ ជិះ​រថយន្ត Bugatti Veyron និង​ជា​ច្រើន​ម៉ូឌែល​ទៀត។ ដោយ​ត្រកូល​រថយន្ត​ល្បឿន​លឿន​មួយ​នេះ បំពាក់​ម៉ាស៊ីន W16 ចំណុះ ៨,០ លីត្រ អាច​ផលិត​កម្លាំង ១ ២០០ សេះ មាន​ចង្កឹះ​លេខ​ស្វ័យប្រវត្តិ ៧ វគ្គ និង​ល្បឿន​ស្ទុះ​ពី ០ – ១០០ គ.ម/ម៉ ប្រើ​ពេល ២,៥ វិនាទី។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ កៅ រក្សា