៥ ចំណុចត្រូវដឹង មុនទៅទិញទូរសព្ទមួយទឹកប្រើ ប្រយ័ត្នចោលលុយ

  • 2018-06-21 02:42:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរសព្ទ​មួយទឹកនៅតែ​មានតម្រូការ​សម្រាប់អ្នកប្រើប្រាស់​។ ជាមួយ​គុណ​ភាព​នៅ​អាច​ប្រើ​ប្រាស់​បាន ជា​ជម្រើស​សម្រាប់​​អ្នក​​មាន​លុយ​ល្មមៗ​ប្រាក់​ខែ​តិច​តួច។ មុន​ពេល​ទិញ​របស់​មួយ​ទឹក​ទាំង​នេះ​អ្នក​ក៏​ត្រូវ​ដឹង​ផង​ដែរ​កុំ​ឲ្យ​ទិញ​ទៅ​ហើយ ស្ដាយ​លុយ​និង​បាន​របស់​មិន​ល្អ​តាម​ចិត្ត​ត្រូវ​ការ។

ខាង​ក្រោម​នេះ​ជា​ចំណុច​ដែល​អ្នក​​ចង់​ទិញ​ទូរសព្ទ​មួយ​ទឹក​គួរ​ធ្វើ​មុន​ពេល​ទិញ៖

  • ឆែកម៉ាក​ទូរសព្ទ

ការ​ឆែកមើល​ស៊េរី​ទូរសព្ទ​សំខាន់​ណាស់ សម្រាប់​អ្នក​រក​ទិញ​ទូរសព្ទ​មួយ​ទឹក​ប្រើ បើ​គួរ​ជ្រើស​យក​ស៊េរី​ចុង​ក្រោយ​បន្តិច។ ឧទាហរណ៍​បើ​ទូរសព្ទ​ចេញ​ដល់​ស៊េរី iPhone X អ្នក​គូរ​ទិញ​មួយ​ទឹក​ត្រឹម iPhone 7/7Plus ឬក៏​iPhone 8/8Plus ព្រោះ​ថា​ស៊េរី​នេះ​នៅ​មាន​គុណ​ភាព​ល្អ​ច្រើន មិន​សូវ​មាន​អ្នក​ប្រើ​យូរ​និង​អាច Update Version ជំនាន់​ក្រោយ​បាន​ស្រួល។ ណា​មួយ​អាច​មាន​អ្នក​ប្រើ​តែ​មួយ​ម្ចាស់ មិន​ដូច​ស៊េរី​ទាប​ជាង​អាច​មាន​អ្នក​ប្រើ ២ ទៅ​៣​ម្ចាស់​ក៏​​មាន​ធ្វើ​ទូរសព្ទ​នេះ​ធ្លាក់​គុណ​ភាព​ខ្លាំង។

  • រក​អ្នក​ជំនាញ​ឲ្យ​ជួយ​មើល

ទៅ​ទិញ​ទូរសព្ទ​ឆៅៗ​ក៏​ជា​រឿង​មិន​ល្អ​ដែរ ព្រោះ​ថា​បើ​អ្នក​មិន​ចេះ​មើល​អាច​ទិញ​ខុស ប៉ះ​ចំ​​ទូរសព្ទ​មួយ​ទឹក​​ខូច​ខ្លាំង ចូល​ទឹក​ពីមុន ជាង​ប្ដូរ​គ្រឿង​ថ្មី​។ នាំ​អ្នក​ជំនាញ​​ទៅ​ជួយ​មើល​ទុកចិត្ត អាច​ទទួល​បាន​របស់​ល្អ​ហើយ​អ្នក​លក់​ក៏​មិន​ហ៊ាន​​ធ្វើ​ស៊ី​ផ្តេសផ្តាសដែរ។

  • ជ្រែ​ទីផ្សារ​ឲ្យអស់ចិត្ត​

មុន​ពេល​ទិញគួរ​ដើរ​ជ្រែ​ឲ្យ​បាន​ច្រើន ឆែក​​តម្លៃ​ពី​ហាង​មួយ​ទៅ​ហាង​មួយ​ខុស​គ្នា​យ៉ាង​ណា។ ត្រូវ​ចាំ​ថា ​អ្នក​លក់​កម្រ​ដាក់​របស់​ល្អ​ឲ្យ​យើង​រើស​មុន​​ណាស់ បើ​សិន​ជា​យើង​មើល​មិន​ត្រូវ​អ្នក​លក់​អាច​យក​របស់ថ្មី​ ព្រោះ​ប្រភេទ​ទូរសព្ទ​មួយ​ទឹក​ មាន​ច្រើន​មិន​ចាំ​បាច់​ភ័យ​អស់​របស់​ទិញ​នេះ​ទេ។

  • របស់​មាន​ស្តង់ដារ​ត្រូវ​មាន​ប្រភព​លក់​ច្បាស់​លាស់

ចំណុច​នេះ​សំដៅ​​ប្រភពទូរសព្ទ​ដូច​ជា​ប្រទេស​ផលិត ព្រោះដឹង​ស្រាប់ហើយ​អ្នកប្រើប្រាស់​ស្រុកយើង​មិន​ត្រឹម​តែ​ស៊ីម៉ាក ស៊ី​ដល់ប្រភព​ប្រទេស​ផលិត​ទៀត ព្រោះ​មាន​ទី​ផ្សារ​ខ្ពស់​នៅ​ពេល​ទិញ ឬ​លក់​ចេញ​វិញ។

  • មួយ​ទឹកមែន តែកុំភ្លេច​ឲ្យ​គេ​ធានា

ក្រោយ​ពេល​ធ្វើ​តេស្ត​សំឡេង រន្ធ​កាស សាក​ថ្ម ដំណើរការ​ស៊ីម​ល្អ ថាមពល​ថ្ម កាមេរ៉ា បាន​របស់​ពេញ​ចិត្ត​បើ​ទោះបី​ជា​របស់​មួយ​ទឹក ក៏​ត្រូវ​មាន​ការ​ធានា​ពី​ហាង​មួយ​ឬ​២​សប្ដាហ៍​ដែរ ព្រោះ​នៅ​ពេល​ទូរសព្ទ​នោះ​មាន​បញ្ហា​ក្នុង​អំឡុង​ពេល​នោះ​ងាយ​ស្រួល​យក​មក​ឲ្យ​អ្នក​លក់​ជួស​ជុល​វិញ។ វា​ជា​ទំនុក​ចិត្ត​មួយ​នៅ​ពេល​អ្នក​ទិញ​របស់​មួយ​ទឹក។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

ចុចអានបន្ត៖

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី