មក​មើល​សកម្មភាព​ផ្សេងៗ​ របស់​តារា​ហូលីវូដ​ល្បីៗ​សប្ដាហ៍​នេះ

  • 2018-06-22 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រៀង​រាល់​ថ្ងៃ តារា​ហូលីវូដ​ទាំង​នេះ​ពិត​ជា​រវល់​និង​កិច្ចការ​សិល្បៈ​ជា​ខ្លាំង មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ពួក​គេ​តែងតែ​ត្រូវ​ការ​ចូល​រួម​កម្មវិធី​ ជប់​លៀង​ផ្សេងៗ​ជា​ហូរហែរ។ សប្ដាហ៍​នេះ​តារា​ល្បីៗ ដូច​ជា Chris Pratt និង Gigi Hadid ជា​ដើម​សុទ្ធ​តែ​ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​ទី​សាធារណៈ ដើម្បី​បំពេញ​ភារកិច្ច​ប្រចាំ​ថ្ងៃ។

សកម្មភាព​តារា​ហូលីវូដ​ល្បីៗ​ប្រចាំ​សប្ដាហ៍​នេះ៖

តួ​ The Wasp ពី​ក្នុង​រឿង "Ant-Man and the Wasp” តារា​សម្ដែង Evaneline Lilly បង្ហាញ​ខ្លួន​នៅ​ទីក្រុង​ New York ជាមួយ​ឈុត​សម្លៀក​ពណ៌​បៃ​តង​ពិត​ជា​ស្រស់​ស្អាត
តារា​សម្ដែង Katie Holmes សើច​ក្អាកក្អាយ​ពេល​ទស្សនា​ Rockefeller Center នៅ​ទីក្រុង New York
តារា​សម្ដែង Bella Hadid ស្លៀក​ឈុត​ក្រហម​ចូលរួម​កម្មវិធី Paris Fashion Week
តារា​សម្ដែង Olivia Wilde ស្លៀក​ឈុត​ផ្កា​ ពេល​បង្ហាញ​ខ្លួន​នៅ​ទីក្រុង Los Angeles
Rihanna ចូលរួម​កម្មវិធី Louis Vuitton Paris Week Men's Show
គូស្នេហ៍​ Ashley Iaconetti និង Jared Haibon​ ពី​កម្មវិធី Bachelor in Paradise ដែល​ទើប​តែ​ភ្ជាប់​ពាក្យ​ហើយ ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​ទីក្រុង Los Angeles
តារា​សម្ដែង Jessica Alba ស្លៀក​ឈុត​ពណ៌​ស្វាយ​ ចូលរួម​កម្មវិធី​ជប់លៀង 29Rooms San Francisco: Turn It Into Art Opening Party 2018
តារា​ចម្រៀង​និង​សម្ដែង Hilary Duff ទៅ​លេង​សួន​សត្វ​ជាមួយ​កូន​ប្រុស Luca
គណៈកម្មការ​កម្មវិធី American's Got Talent, Heidi Klum បង្ហាញ​ខ្លួន​នៅ Beverly Hills ជាមួយ​ម្ដាយ
តារា​សម្ដែង Priyanka Chopra ចូលរួម​កម្មវិធី Forbes Women's Summit នៅ​ទីក្រុង New York
Paris Hilton ពាក់​អាវ​មាន​អក្សរ "I'm Bored” នៅ​ទីក្រុង Los Angeles
តារា​សម្ដែង Alison Brie បង្ហាញ​រូប​សម្រស់​ដ៏​ស្រស់​ស្អាត​នៅ​ទីក្រុង​ New York
Chris Pratt ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​ Santa Monica រដ្ឋ​ California
Gigi Hadid បង្ហាញ​ខ្លួន​នៅ​ទីក្រុង New York
តារា​ចម្រៀង Rita Ora ក៏​បាន​ដើរ​លំហែ​នៅ​ទីក្រុង New York ដូច​គ្នា
Paris Hilton បង្ហាញ​ខ្លួន​នៅ Beverly Hills ជាមួយ​កូន​ឆ្កែ​របស់​នាង
ព្រះ​អង្គ​ម្ចាស់​ Harry និង Meghan Markle ក្នុង​ថ្ងៃ​ដំបូង​នៃ​ Royal Ascot នៅ​ចក្រភព​អង់គ្លេស
Victoria Beckham បង្ហាញ​ខ្លួន​នៅ​ទីក្រុង​ New York
Melissa Benoist មក​ចូលរួម​កម្មវិធី "Build Series” នៅ​ទីក្រុង New York

ប្រភព៖ Eonline   ប្រែ​សម្រួល៖ ធារ៉ូ