ចាញ់​យប់​មិញ​អ្នក​គាំទ្រ​ខឹង​គ្រូ​​​អាហ្សង់ទីន​ មាន​ទាំង​ស្ដោះ​ទឹក​មាត់​ និង​គប់​ដប​

  • 2018-06-22 03:40:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​បរាជ័យ​ដ៏​មិន​គួរ​ឲ្យ​ជឿ​របស់​អាហ្សង់ទីន​ក្រោម​ស្នាដៃ​របស់​ក្រូអាត​រហូត​៣​ទល់​នឹង​០​នោះ​ អ្នក​គាំទ្រ​នៅ​ជុំវិញ​ពិភពលោក​មាន​ការ​ខឹង​សម្បារ​យ៉ាង​ខ្លាំង។

នៅ​លើ​ Twitter មាន​ការ​បញ្ចេញ​មតិ​រិះគន់​នានា​ដោយ​ខ្លះ​ដាក់​កំហុស​លើ​ Lionel Messi ដោយ​ឲ្យ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​វ័យ​៣១​ឆ្នាំ​ចូល​និវត្តន៍​ម្ដង​ទៀត​ពី​ក្រុម​ជម្រើស​ជាតិ​។​ មិន​ខុស​ពី​អ្នក​គាំទ្រ​លើ​អនឡាញ​អ្នក​ដែល​ទៅ​ទស្សនា​ផ្ទាល់​ឯណោះ​វិញ​បាន​ប្រតិកម្ម​ខ្លាំង​ លើ​កីឡាករ​ពិសេស​គឺ​គ្រូ​បង្វឹក​តែ​ម្ដង។

ប្រភព​ព័ត៌មាន​មួយ​ចំនួន​អះអាង​ថា​ក្រោយ​ចប់ការ​ប្រកួត​លោក​ Jorge Sampaoli ជា​គ្រូ​បង្វឹក​ត្រូវ​អ្នកគាំទ្រ​នៅ​កីឡដ្ឋាន​ផ្ទាល់​ស្រែក​ជេរ​ មាន​ទាំង​ការ​ស្ដោះ​ទឹកមាត់​ និង​គប់​ដប​ទឹក​ដាក់។ យ៉ាង​ណា​ក្រោម​ការ​ជួយ​អន្តរាគមន៍​ពី​សន្តិសុខ​ការពារ​សុវត្ថិភាព​បុរស​វ័យ​ ៥៨​ឆ្នាំ​មិន​មាន​បញ្ហា​អ្វី​ធ្ងន់ធ្ងរ​លើស​ពី​នេះ​ទេ៕

ប្រភព៖ Bleacherreport   ប្រែ​សម្រួល៖ វីរ័ត្ន