អុញនុះ! នីកូ និយាយត្រង់ៗថាពេញចិត្ត ពេជ្រ សូលីកា និងចង់មើលថែ

  • 2018-06-22 08:53:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ទីបំផុត​តារា​ចម្រៀង​ នីកូ បាន​សារភាព​ត្រង់​ៗ​ដោយ​គ្មាន​លាក់លៀម​ថា លោក​ពិត​ជា​ស្រឡាញ់​​​ពេញ​ចិត្ត​ ពេជ្រ សូលីកា លើស​​ពី​មិត្តភ័ក្ដិ​​ទៅ​ទៀត​អំឡុង​ពេល​នេះ។ បើ​សិន​ជា​អាច​ខ្លួន​ចង់​មើល​ថែ​ នាង ទៅ​ថ្ងៃ​អនាគត។

ការ​ស្រឡាញ់​ពេញ​ចិត្ត​លើស​ពី​​ទំនាក់​ទំនង​មិត្តភ័ក្ដិ​​ដោយ​សារ​តែ​ នាង គឺ​ជា​មនុស្ស​ស្រី​ម្នាក់​ធ្វើ​ឲ្យ​ លោក មាន​អារម្មណ៍​ល្អ​ពេល​នៅ​ក្បែរ​គ្នា​ និង​ចាំ​​ជួយ​ផ្ដល់​កម្លាំង​ចិត្ត​ឲ្យ​គ្រប់​ពេល​ដែល​ ខ្លួន​មាន​បញ្ហា​​អ្វី​មួយ​កើត​ឡើង។ ចំណែក​ឯ​ សូលីកា វិញ​ក៏​ដូច​គ្នា​ពេល​មាន​រឿង​មិន​សប្បាយ​ចិត្ត​តែង​តែ​​មក​ជួប​លោក​ដើម្បី​ពិភាក្សា​រក​ដំណោះ​ស្រាយ។

​ប្អូន​ប្រុស ណុប បាយ៉ារិទ្ធ ថា៖" ខ្ញុំ​ និង​គាត់​(ពេជ្រ សូលីកា) មាន​រឿង​អ្វី​មិន​ដែល​លាក់​គ្នា​ ពួក​យើង​តែង​តែ​ប្រាប់​គ្នា​ជា​និច្ច​។ អាច​និយាយ​បាន​ថា​ទំនាក់​ទំនង​ខ្ញុំ​ និង​គាត់​​ឥឡូវ​លើស​ពី​មិត្តភ័ក្ដិ​ទៅ​ទៀត​ គាត់​ដូច​ជា​សមាជិក​ម្នាក់​ទៀត​ក្នុង​គ្រួសារ​ខ្ញុំ ចង់​មើល​ថែ​គាត់"។

បន្ថែម​ពី​នេះ​ នីកូ ថា លោក​ មិន​ទាន់​ហ៊ាន​និយាយ​ថា អារម្មណ៍​មាន​ចំពោះ​ ពេជ្រ សូលីកា ​ខណៈ​ពេល​នេះ​ជា​ស្នេហា​ ឬ យ៉ាង​ណា​នោះ​ទេ។ គ្រាន់​តែ​ដឹង​ថា​លោក​ មាន​ក្ដី​សុខ​ និង​ស្នាម​ញញឹម​គ្រប់​ពេល​នៅ​ក្បែរ​នាង៕

អត្ថបទ៖ ឆុង ស៊ីណាន