ទៀត​ហើយ! អ្នក​គាំទ្រ BLACKPINK រិះគន់ TWICE សា​ជា​ថ្មី រឿង​រាំ​បទ "So Hot” របស់ WONDER GIRLS

  • 2018-06-30 04:55:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្មីៗ​នេះ ក្រុម​ចម្រៀង TWICE បាន​ធ្វើ​ការ​រាំ​បទ​ចម្រៀង​ដ៏​ល្បី "So Hot” របស់​ក្រុម​ចម្រៀង WONDER GIRLS ប៉ុន្តែ​អ្វី​​ដែល​ទទួល​បាន​វិញ​នោះ គឺ​មតិ​រិះគន់​ជាច្រើន​របស់​អ្នក​គាំទ្រ​ក្រុម BLACKPINK។

ជា​ការ​អបអរ​ពិធី​គម្រប់​ខួប ២០ ឆ្នាំ​របស់​កម្មវិធី Music Bank សមាជិក​ក្រុម TWICE តារា​ចម្រៀង Jeongyeon, Jihyo, Mina, Chaeyoung និង Tzuyu បាន​ធ្វើ​ការ​រាំ​បទ​​ចម្រៀង "So Hot” របស់​ក្រុម​រៀមច្បង​របស់​ពួក​គេ។

ទោះ​បី​ជា​ពួកគេ​ខិតខំ​សម្ដែង​បាន​ល្អ​យ៉ាង​ណា​ក៏​ដោយ អ្នក​គាំទ្រ​មួយ​ចំនួន​បាន​ចាប់​អារម្មណ៍​ថា មាន​មតិ​រិះ​គន់​ជាច្រើន​លើ​វីដេអូ​សម្ដែង​របស់​ក្រុម​ចម្រៀង​មួយ​នេះ បើ​ប្រៀបធៀប​ទៅ​នឹង​ក្រុម​ចម្រៀង BLACKPINK។

អ្នក​គាំទ្រ​ក្រុម BLACKPINK បាន​ធ្វើ​ការ​ប្រៀបធៀប​ការ​សម្ដែង​របស់​ក្រុម TWICE ទៅ​នឹង​ការ​សម្ដែង​របស់​ក្រុម​ដែល​ពួក​គេ​គាំទ្រ​ ដែល​បាន​សម្ដែង​បទ "So Hot” នេះ​ដូច​គ្នា ក្នុងការ​ប្រគំ​តន្ត្រី​ SBS Gayo Daejun កាលពីឆ្នាំ ២០១៧។ អ្នក​គាំទ្រ​ទាំង​នោះ​បាន​រិះគន់​ថា ក្រុម TWICE បាន​ធ្វើ​តាម​ក្រុម BLACKPINK ដោយ​យក​បទ​ចម្រៀង​ដូច​គ្នា​យក​មក​សម្ដែង។

ក្រោយ​មតិ​រិះគន់​នេះ​នៅ​តែ​បន្ត​ច្រើន​ឡើង​ៗ​នោះ អ្នក​គាំទ្រ​ពិត​ប្រាកដ​របស់ BLACKPINK មួយ​ចំនួន​ផ្សេង​ទៀត បាន​ធ្វើ​ការ​សុំ​ទោស​ជំនួស​​អ្នក​គាំទ្រ​ដែល​មិន​ដឹង​អី​ទាំង​នោះ ហើយ​ថែម​ទាំង​បាន​បកស្រាយ​ថា​អ្នក​គាំទ្រ​ទាំង​នោះ​មិន​សម​នឹង​ចាត់​ចូល​ជា​អ្នក​គាំទ្រ BLACKPINK ពិត​ប្រាកដ​នោះ​ទេ៕ ​

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម