៣ យ៉ាង​ត្រៀម​ដាច់​យប់​មើល World Cup ឲ្យ​កាន់​តែ​មាន​ន័យ ហើយ​អាច​មាន​លាភ​ធំ

  • 2018-06-30 09:13:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ប្រកួត​ជម្រុះ​អស់​ពេល​កន្លះ​ខែ​មក World Cup កាន់​តែ​ល្អ​មើល​ទៅៗ​ហើយ ខណៈ​ដែល​ការ​ប្រកួត​បាល់ទាត់​ពាន​រង្វាន់​ពិភព​លោក​មួយ​នេះ កំពុង​ដល់​វគ្គ​ចាញ់​ធ្លាក់ៗ (Knockout Stage)។ មាន​គូ​ល្អៗ​មើល​ជា​ច្រើន​ត្រូវ​ប៉ះ​គ្នា​ក្នុង ១៦ ក្រុម​ចុង​ក្រោយ​នេះ ក្នុង​នោះ អ្នក​ស្រលាញ់​ព័រទុយហ្គាល់ មាន Cristiano Ronaldo អាហ្សង់ទីន មាន Lionel Messi ប្រេស៊ីល មាន Neymar បារាំង មាន Antoine Griezmann។

និយាយ​ដល់​ដំណាក់​កាល​នេះ​ទៅ​ហើយ បើ​មើល​ម្នាក់​ឯង​ដូច​ជា​កណ្ដោចកណ្ដែង​អផ្សុក​ពេក ចឹង​ធ្វើ​ម៉េច​ទើប World Cup ឆ្នាំ​នេះ​កាន់​តែ​មាន​ន័យ​ទៅ?

១. ខល​ហៅ​ពួកម៉ាក

ប៉ះ​គូ​ណា​ល្អ​មើល ជា​ពិសេស បារាំង ប៉ះ អាហ្សង់ទីន, អ៊ុយរុយហ្គាយ ប៉ះ ព័រទុយហ្គាល, អង់គ្លេស ប៉ះ កូឡុំប៊ី កុំ​ភ្លេច​ខល​ហៅ​ពួកម៉ាក​យល់​ចិត្ត​យល់​ថ្លើម​ដែល​មាន​ស៊ុប​ក៏​ញ៉ាំ​ជុំ​គ្នា មាន​សៀង​ក៏​ញ៉ាំ​ជុំ​គ្នា មក​មើល​ការ​ប្រកួត​ជុំគ្នា​ឲ្យ​សប្បាយ​ណា​ណី​ម្ដង ជា​ពិសេស​បើ​អ្នក និង​ពួកម៉ាក​មាន idol ដូច​គ្នា។ សាក​ស្រមៃ​​មើល ទិដ្ឋភាព​ពេល​ក្រុម​ខ្លួន​ស្រលាញ់​ស៊ុត​បញ្ចូល​ទី​ម្ដងៗ សប្បាយ​យ៉ាង​ណា បើ​មើល​បាល់​ជុំគ្នា​នោះ។

កាលវិភាគ​ប្រកួតវគ្គ ១៦ ក្រុម (ម៉ោង​ក្នុង​ស្រុក​រុស្ស៊ី)

**២. រើស​កន្លែង​ស្រែក​ហ៊ោ​បាន**

ខល​ហៅ​ពួកម៉ាក​បាន​ហើយ កុំ​ភ្លេច​សំខាន់​បំផុត​រឿង​មើល​នៅ​ឯណា! មើល​បាល់​សំខាន់​បំផុត គឺ​អេក្រង់​ទូរទស្សន៍​ធំ​ប៉ុណ្ណា និង​បរិយាកាស​ជុំវិញ។

  • ជ្រើស​រើស​ផ្ទះ​ពួកម៉ា​ណា​ម្នាក់ បើ​ផ្ទះ​គេ​មាន​ទូរទស្សន៍​អេក្រង់​ធំ ផ្ដល់​រូបភាព​មើល​វីដេអូ​ច្បាស់​ត្រជាក់​ភ្នែក។ ម្យ៉ាង សម្រាប់​អ្នក​ត្រូវ​ការ​ឯកជន​ភាព​ស្រែក​ហ៊ោ​សប្បាយ​តែ​មួយ​ក្រុម​គ្នា​ឯង ចង់​ធ្វើ​អ្វី ចង់​ផឹក​អី​ក៏​បាន គឺ​ស័ក្ដិសម​បំផុត។
  • ជ្រើស​រើស Pub ណា​មួយ​មាន​ផ្សាយ​ផ្ទាល់ បើ​អ្នក​ចង់​បាន​បរិយាកាស​មាន​មនុស្ស​ច្រើន មើល​គេ​មើល​ឯង មាន​ភ្លេង​កំដរ។ Pub នៅ​ភ្នំពេញ​មិន​តិច​ទេ មានបញ្ចាំង​លើ Slide ផ្សាយ​បន្ត​ផ្ទាល់​ការ​ប្រកួត World Cup ទាំង​អស់។

៣. រក​របស់​កំដរ​បរិយាស

ចុង​ក្រោយ​បំផុត​ដែល​ធ្វើ​ឲ្យ​បរិយាកាស​មិន​អាប់អួ​ស្ងាត់​ដូច​ចោរ​លួច​សេះ គឺ​ជល់​កែវ។ ទម្លាប់​ជុំ​គ្នា កុំ​ថា​ឡើយ​ដាច់​យប់​មើល​បាល់​ជុំ​គ្នា​នោះ រឿង​ជល់​កែវ​មិន​អាច​ចោល​បាន​ឡើយ។ ជល់​ល្មមៗ ដើម្បី​សប្បាយ​ជុំ​គ្នា និង​លាភ​ធំ។

អត្ថបទ​ពាក់ព័ន្ធ៖ វីដេអូ​អាថ៌​កំបាំងមាន​អក្សរ “O” ស​ង្ស័​យ​អ្នកមើល World Cup ជុំគ្នា​មាន​លាភ​ធំ

ត្រង់​នេះ បើ​សំណាង​វិញ អ្នក​អាច​នឹង​មាន​លាភ​ធំ​ប្រចាំ​រដូវ World Cup បើ​គាស់​ក្រវិល​កំប៉ុង​ឃើញ​មាន​អក្សរ “O” ព្រោះ​ស្រាបៀរ​អង្គរ បាន​ចេញ​វីដេអូ​ពិសេស​មួយ​សម្រាប់ World Cup ដោយ​មាន​បង្ហាញ​តួ​អក្សរ​អង់គ្លេស “O” លើ​ក្រវិល​កំប៉ុង។ បើ​តាម​ការ​បង្ហើប​ពី​ក្រុមហ៊ុន អក្សរ “O” នោះ គឺ​តំណាង​ឲ្យ​រង្វាន់​ធំ​បំផុត​សម្រាប់ World Cup។ អាច​ជា​ទូរសព្ទ​តម្លៃ​ថ្លៃ ជា​ម៉ូតូ ជា​រថយន្ត ឬ​ជា​អ្វី​​នោះ ក៏​មិន​ដឹង​ច្បាស់ដែរ ព្រោះ​ក្រុមហ៊ុន​នឹង​ប្រកាស​ភ្លាម ពេល​រក​ឃើញ​អ្នក​ឈ្នះ៕

អត្ថបទ៖ សុផាត