ចង់​តាម​ដាន​រឿង​ស្មាតហ្វូន កុំ​ភ្លេច​ជើង​ខ្លាំង ៥ រូប​នេះ យ៉ាង​តូច​មាន Subscriber ១ លាន​នាក់

  • 2018-07-02 00:43:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មក​ណែនាំ​ឲ្យ​ស្គាល់​អ្នក​ស្នេហា​វិស័យ​បច្ចេកវិទ្យា ៥ រូប​បាន​នឹង​កំពុង​មាន​ឈ្មោះ​បោះ​សំឡេង​លើ​គេហទំព័រ YouTube ជុំវិញ​ការ​ចែករំលែក​ចំណេះដឹង​លើ​ឧបករណ៍​បច្ចេកវិទ្យា​និង​ការ Review ស្មាតហ្វូន ក៏​ដូច​ជា​ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន​ប្រចាំ​ថ្ងៃ។

១.C4ETech មាន Subscribers ប្រមាណ ១,២ លាន​នាក់:

Channel ដែល​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ ២០០៧ បច្ចុប្បន្ន​មាន​ការ​ចុច​ទស្សនា​សរុប​ក្បែរ ២៤៥ លាន​ដង ដោយ​អ្នក​ចាត់ការ​ C4ETech មាន​ឈ្មោះ​ថា Ash ផ្តោត​សំខាន់​ជុំវិញ​វិស័យ​ស្មាតហ្វូន​និង​ប្រព័ន្ធ​ប្រតិបត្តិ Android។

កាល​ពី​ជាង ១ ឆ្នាំ​មុន​វីដេអូ Unboxing ស្មាតហ្វូន Nokia 6 ទទួល​បាន​ការ​ចុច​ទស្សនា​ជាង ៥,៣ លាន​ដង ហើយ​ក៏​មាន​វីដេអូ​ថ្មីៗ​ជា​ច្រើន​ទៀត​សោត​យ៉ាង​ដូច​ជា​ការ​ប្រៀបធៀប​ស្មាតហ្វូន Xiaomi Mi 8 និង OnePlus 6 ជា​ដើម។

២.JerryRigEverything មាន Subscribers ប្រមាណ ២ លាន​នាក់:

បង្កើត​ឡើង​នា​ឆ្នាំ ២០១២ ជា Channel ដែល​ផ្តោត​សំខាន់​លើ​ការ​តេស្ត​ភាព​ធុន​និង​ឆែក​មើល​គ្រឿង​ក្នុង​ម៉ាស៊ីន​របស់​ស្មាតហ្វូន​ជំនាន់​ក្រោយ។ វីដេអូ​មាន​ការ​ចុច​ទស្សនា​ច្រើន​បំផុត​របស់​ក្រុម​ការងារ​មួយ​នេះ ទាក់ទង​នឹង​ការ​សាកល្បង​កាច់ iPhone 7 ដោយ​មាន​ការ​ចុច View រហូត​ដល់ ១៥ លាន​ដង។

៣.EverythingApplePro មាន Subscribers ប្រមាណ ៥,៧ លាន​នាក់:

បង្កើត​ឡើង​នា​ឆ្នាំ ២០០៩ ក្រុម​ផ្តោត​សំខាន់​លើ​ផលិតផល​ Apple មាន​ការ​ចុច​ទស្សនា​សរុប​ដល់​ជាង ១,៣ ពាន់​លាន​ដង។ ប្រមូល​ផ្តុំ​ដោយ​វីដេអូ​ការ Review ឧបករណ៍ iPhone/iPad/iPod ការ​ប្រៀបធៀប ការ Jailbreak ចំណេះដឹង ក៏​ដូច​ជា​ការ​សាកល្បង Drop Test។

៤.TechRax មាន Subscribers ប្រមាណ ៦,១ លាន​នាក់:

ជា​បុរស​សញ្ជាតិ​អ៊ុយក្រែន ស្ថាបនិក​រូប​នេះ​បាន​បង្កើត Channel របស់​ខ្លួន​តាំង​ពី​ឆ្នាំ ២០០៩ មក​ទល់​បច្ចុប្បន្ន​មាន​ការ​ចុច​ទស្សនា​ជាង ១,៣ ពាន់​លាន​ដង​ហើយ។ វីដេអូ​ភាគ​ច្រើន​របស់ TechRax ផ្តោត​លើ​ការ​សាកល្បង​បែប​ធ្ងន់ធ្ងរ ពោល​ដូច​ជា​ការ​ប្រើ​ញញួរ កាំភ្លើង និង​ដាក់​ឲ្យ​រថយន្ត​កិន​ទៅ​លើ​ស្មាតហ្វូន​ជា​ដើម ពោល​ជា​មាតិកា​ចម្លែក​មួយ​ដែល Youtuber ភាគច្រើន​ពុំ​ហ៊ាន​ចំណាយ។

៥.UnboxTherapy មាន Subscribers ប្រមាណ ១១ លាន​នាក់:

កន្លង​ទៅ​ទើប​តែ​ទទួល​បាន​ពាន Diamond Creator Award ជា Channel មាន​ចំនួន Subscribers ច្រើន​ជាង ១០ លាន​នាក់ រហូត​ជំរុញ​ចិត្ត​ឲ្យ​បុរស​រូប​នេះ​បង្កើត​កម្មវិធី Give Away ចែក OnePlus 6 ឥត​គិត​ថ្លៃ​ដល់​ទៅ ១០៦ គ្រឿង។​ ផ្តោត​សំខាន់​លើ​មាតិកា Review ឧបករណ៍​បច្ចេកវិទ្យា​និង​ស្មាតហ្វូន​សេរ៊ី​ចុង​ក្រោយ បន្សំ​រឿងរ៉ាវ​មួយ​ចំនួន​ដែល​អ្នក​ពុំ​ធ្លាប់​បាន​ដឹង។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

អត្ថបទ៖ កៅ រក្សា