Sony លេង​កាន់តែ​ធំ ចេញ Xperia XA2 Plus ប្រើ​អេក្រង់ ៦ អ៊ីញ RAM ដល់ 6GB

  • 2018-07-12 10:45:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ដាក់​បង្ហាញ​ Xperia XA2 និង XA2 Ultra កាល​ពី​ខែ​មករា ក្រុមហ៊ុន SONY បាន​បន្ត​ចេញ​ផ្សាយ​ស្មាតហ្វូន​ធុន​កណ្តាល​ម៉ូឌែល​ថ្មី Xperia XA2 Plus ជា​ផ្លូវការ។

+លក្ខណៈ​សម្បត្តិ Sony Xperia XA2 Plus:

  • បំពាក់​អេក្រង់ ៦ អ៊ីញ FullHD+ នៅ​មាត្រដ្ឋាន ១៨:៩
  • ស្រោប​ដោយ​កញ្ចក់ Gorilla Glass 5
  • ប្រើ​ឈីប Qualcomm Snapdragon 630 មាន​អង្គ​គណនា Octa-Core ល្បឿន ២.២GHz
  • ប្រើ​ GPU ប្រភេទ Adreno 508
  • RAM ទំហំ 4/6GB
  • ROM ទំហំ 32/64GB គាំទ្រ​ការ​បន្ថែម microSD Card
  • កាមេរ៉ា​មុខ 8MP ប្រើ Sensor Exmor RS ស្ថិត​នៅ​មុំ ១២០ ដឺក្រេ មាន Aperture f/2.4
  • កាមេរ៉ា​ក្រោយ 23MP ​ប្រើ Sensor Exmor RS ស្ថិត​នៅ​មុំ ៨៤ ដឺក្រេ មាន Aperture f/2.0 អាច​ដំឡើង ISO ដល់ ១២ ៨០០
  • មុខងារ Slow-Mo នៅ​លក្ខខណ្ឌ 120fps
  • អាច​ថត​រូប​ព្រាល Bokeh Mode និង​ Soft Skin
  • ថាមពល​ថ្ម ៣ ៥៨០mAh គាំទ្រ​មុខងារ​សាក​ថ្ម​រហ័ស Quick Charge 3.0
  • ប្រើប្រាស់​រន្ធ​ដោត USB-C។

XA2 Plus នឹង​ចេញ​លក់​ក្នុង​ ៤ ពណ៌​ខុស​ពី​គ្នា រួម​មាន​ខ្មៅ ទឹក​ប្រាក់ ទឹក​មាស និង​បៃតង​ស្រាល ប៉ុន្តែ​ចំពោះ​តម្លៃ​និង​កាល​បរិច្ឆេទ​ដាក់​លក់ មិន​ទាន់​ត្រូវ​បាន​ប្រភព​បង្ហើប​ប្រាប់​នៅ​ឡើយ។

ទស្សនា​វីដេអូ​ខាង​ក្រោម:

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ techmoblog   ប្រែ​សម្រួល៖ កៅ រក្សា