អ្នកត្បាញសូត្រ ជឿជាក់លើពាក្យ​មួយឃ្លា មិន​ខ្វះអតិថិជន​គាំទ្រ

  • 2018-07-13 02:27:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"ស្មោះត្រង់​និង​អាជីវកម្ម និង​អតិថិជន មិនព្រួយដាច់ពោះ"។ នេះជា​ការ​លើកឡើង​របស់ អ្នក​ស្រី ដាំ មុំ អាយុ៣៥​ឆ្នាំ ម្ចាស់​សិប្ប​កម្ម​តម្បាញ​សូត្រ​ នៅ​ភូមិ​ប៉ោយ​ចារ ឃុំ​ប៉ោយ​ចារ ស្រុក​ភ្នំ​ស្រុក ខេត្ត​បន្ទាយ​មាន​ជ័យ។

អ្នកស្រី ដាំ មុំ

អ្នក​ស្រី ដាំ មុំ​ បាន​ចាប់​ផ្ដើម​ចង​ក្រង​ក្រុម​ស្ត្រី​អ្នក​ត្បាញ និង​បង្កើត​ជា​សិប្ប​កម្ម​តម្បាញ​សូត្រ​ ផ្គត់​ផ្គង់​ឱ្យ​សមាគម និង​អតិថិជន​ផ្សេង​ៗ ក្នុង​អំឡុង​ឆ្នាំ ២០០៨ ឬ ២០០៩​។

ចុចអាន​៖ ៥សន្លឹក បង្ហាញ​ពី​ការងារប្រចាំថ្ងៃ នៃអ្នកប្រកបរបរ​តម្បាញ អ្នកខេត្តបន្ទាយមានជ័យ

សូមចុចអាន៖ ​របរ​​តម្បាញ​សូត្រ​របស់​​អ្នក​ស្រុក​ ភ្នំ​ស្រុក​ ប្រឈម​ការ​បាត់​បង់

អ្នកស្រុកភ្នំស្រុក មួយចំនួន​ធំ បាន​បោះបង់​ចោល​នៅ​មុខរបរ​ត្បាញសូត្រ ព្រោះតែ​​មិន​សូវ​មាន​ទីផ្សារ និង​ ការ​ចិញ្ចឹម​ដង្កូវ​នាង មិន​សូវ​បាន​ផល​ដូច​មុន​ព្រោះ​តែ​ដំណាំ​ភាគច្រើន​បាន​បាញ់​សារធាតុ​គីមី ប៉ះពាល់​ដល់​ការ​ចិញ្ចឹម​ដង្កូវនាង។ ប៉ុន្ដែ អ្នកស្រី​ ដាំ​ មុំ មិន​បោះបង់​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ ពង្រី​ក​មុខរបរ​នេះ​កាន់តែ​ធំ​ ថែម​ទៀត។

​សិប្ប​កម្ម​តម្បាញ​សូត្រ​របស់​អ្នក​ស្រី ដាំ មុំ មាន​ផលិត​ផល​ដែល​ផលិត​ពី​សសៃ​អំបោះ និង​សូត្រ​។ ផលិត​ផល​ទាំង​នោះ មាន​ដូច​ជា​ ភួយ​ដណ្តប់ ក្រមា​បង់​ក កន្សែង ក្រ​ណាត់​សូត្រ​ ជាដើម ។ ផលិត​ផល​ទាំង​នេះ​ មាន​លក់​នៅ​ស្ទើរ​គ្រប់​ខេត្ត​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​ទី​ផ្សារ​ដែល​ធំ​ជាង​គេ​ គឺ ខេត្ត​សៀម​រាប និង រាជ​ធានី​ភ្នំពេញ​។

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក

អត្ថបទពេញនិយម