អ្នករួចជីវិតនៅជប៉ុន កំពុងប្រឈមគ្រោះថ្នាក់ធំ១ ព្រោះគ្មានទឹកប្រើប្រាស់

  • 2018-07-13 03:35:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទឹក​ជំនន់​ដ៏​អាក្រក់ និង​ការ​បាក់​ដី​នៅ​ជប៉ុន​កាល​ពី​ថ្ងៃ​ទី ៧​ខែ​កក្កដា​នេះ បណ្ដាល​ឲ្យ​អ្នក​ស្លាប់​កើន​ដល់ ២០០ នាក់​បើ​គិត​មក​ត្រឹម​ពេល​នេះ។

ជាមួយ​គ្នា​នេះ ទឹក​ជំនន់​បាន​ហូរ​កាត់​ផ្ដាច់​ប្រព័ន្ធ​ទឹក​ស្អាត​បណ្ដាល​ឲ្យ​ផ្ទះ​យ៉ាង​ហោច​ណាស់ ២០០ ០០០ ខ្នង​គ្មាន​ទឹក​សម្រាប់​ប្រើ​ប្រាស់។ យោង​តាម​រដ្ឋាភិបាល​ឲ្យ​ដឹង​ថា ជាមួយ​នឹង​អាកាស​ធាតុ​ប្រចាំ​ថ្ងៃ ៣០​អង្សា និង​សំណើ​ខ្ពស់ ចំនួន​មនុស្ស​ជម្លៀស​ខ្លួន​មក​ស្នាក់​នៅ​ក្នុង​សាលា និង​មជ្ឈមណ្ឌល​ភៀស​ខ្លួន​បណ្ដោះ​អាសន្ន កំពុង​កើន​ឡើង​ជា​លំដាប់។

អាជ្ញាធរ​និយាយ​ថា "ដោយ​សារ​តែ​បញ្ហា​កង្វះ​ទឹក​ប្រើ​ប្រាស់​នេះ មាន​ន័យ​ថា​ប្រជាជន​មិន​មាន​ជាតិ​ទឹក​គ្រប់​គ្រាន់ ដែល​ជា​ហេតុ​កំពុង​ប្រឈម​នឹង​គ្រោះ​ថ្នាក់​នៃ​ការ​ឡើង​កម្ដៅ​ខ្លួន​ខ្លាំង។ លើស​ពី​នេះ​ទៀត ប្រជាជន​មួយ​ចំនួន​នៅ​តែ​ចចេស​យក​ទឹក​មិន​ស្អាត​មក​លាង​ដៃ ដែល​ធ្វើ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ពី​ជំងឺ​ឆ្លង​ផ្សេង​ៗ។"

គួរ​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​ប្រជាជន​ជាង ១០ ០០០ នាក់​កំពុង​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​នៅ​ក្នុង​សាលា​រៀន​ជា​ច្រើន​ដូច​ជា បឋមសិក្សា Okada ទីក្រុង Kurashiki ជា​ដើម៕

ចុចអាន ៖

ប្រភព៖ JapanToday   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទពេញនិយម