ពូទីនដឹកឡាន​ពាសដែកទើបផលិតថ្មី ទៅ​ជិះ​ដល់​ហ្វាំងឡង់

  • 2018-07-14 07:08:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ Limousine ​របស់​លោក​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ត្រូវ​បាន​បញ្ជូនទៅ​កាន់​ប្រទេស​ហ្វាំងឡង់ នៅ​មុន​ជំនួប​កំពូល​រវាង​ប្រធានាធិបតី​រុស្ស៊ី និង​សមភាគី​អាមេរិក លោក ដូណាល់ត្រាំ ដែល​នឹង​ត្រូវ​ធ្វើ​ឡើង នា​ថ្ងៃ​ទី ១៦ ​កក្កដា ឆ្នាំ២០១៨​ខាង​មុខ។

រថយន្ត​ម៉ូដែល Kortezh នេះ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ប្រទេស​ហ្វាំងឡង់ ​តាម​រយៈ​យន្តហោះ II-76 មួយ​គ្រឿង។ រូប​ភាព​របស់​រថយន្ត​នេះ ត្រូវ​គេ​ថត​បាន​ នៅ​ក្បែរ​អាកាសយានដ្ឋាន Helsinki ក្នុង​ទីក្រុង Helsinki ប្រទេស​ហ្វាំងឡង់។

រថយន្ត Limousine នេះ គឺ​ជា​ផ្នែក​មួយ​នៃ​គម្រោង​ផលិត​រថយន្ត​ក្នុង​ស្រុក ​សម្រាប់​ក្រុម​មន្ត្រី​ជាន់ខ្ពស់​រុស្ស៊ី ដែល​ត្រូវ​បាន​ចាប់​ផ្ដើម ​តាំង​ពី​ឆ្នាំ២០១៣មក​ម្ល៉េះ​ ជាមួយ​កញ្ចប់​ថវិកា​រដ្ឋជាង១៩៧ លាន​ដុល្លារ​។

​រថយន្ត​នេះ​ប្រើ​ម៉ាស៊ីន​ Turbocharged ចំណុះ​ ៤,៤ លីត្រ​ ដែល​មាន​កម្លាំង​ប្រហែល​ ៦០០ សេះ និង​មាន​ប្រអប់​​លេខ​ស្វ័យ​ប្រវត្តិ​ ៩ វគ្គ។ ​ប្រវែង​សរុប​គឺ ៦៦២០ ម.ម និង​ មាន​ទទឹង​ ២០០០ ម.ម ហើយ​មាន​កម្ពស់​ពី​ដី​ ២០០ ម.ម។ ដោយ​សារ​ជា​រថយន្ត​ពាស​ដែក​ ហេតុ​នេះ​វា​មាន​ទម្ងន់​ធ្ងន់​ដល់​ទៅ​ ៦,៥ តោន​ឯណោះ៕

ប្រភព៖ Kley Kley   ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង