ទីបំផុត Hazard បង្ហាញតម្រុយចង់ចេញពី Chelsea ឈានជើងចូល Real
- 2018-07-15 03:34:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត Hazard បង្ហាញតម្រុយចង់ចេញពី Chelsea ឈានជើងចូល Real
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធរបស់ Chelsea កីឡាករ Eden Hazard និយាយថា វាប្រហែលជាដល់ពេលស្វែងរកអ្វីប្លែកផ្សេងហើយ បន្ទាប់ពីចំណាយពេល៦ឆ្នាំនៅ Stamford Bridge។
កីឡាករវ័យ២៧ឆ្នាំដែលទាត់បញ្ចូលទី១គ្រាប់ជួយឲ្យបែលហ្ស៊ិកឈ្នះអង់គ្លេស ២ទល់នឹង០យកបានចំណាត់ថ្នាក់លេខ៣នៅ World Cup ជាគោលដៅធំបំផុតរបស់ Real Madrid សម្រាប់យកមកជំនួស Ronaldo ដែលចេញទៅ Juventus។
Hazard លើកឡើងថា៖ "ខ្ញុំអាចសម្រេចចិត្តប្រសិនជាចង់នៅឬចាកចេញ ប៉ុន្តែ Chelsea គឺជាអ្នកសម្រេចចុងក្រោយ ប្រសិនជាពួកគេចង់ឲ្យខ្ញុំទៅ។ ខ្ញុំបានចំណាយពេល៦ឆ្នាំនៅ Chelsea។ ខ្ញុំបំពេញភារកិច្ចបានល្អនៅ World Cup ដូច្នេះវាប្រហែលជាដល់ពេលផ្លាស់ប្ដូរអ្វីថ្មីហើយ"។
តាមប្រភពសារព័ត៌មានផ្សេងៗអ្នកយក្សអេស្ប៉ាញ Real Madrid ត្រៀមចំណាយខ្ទង់ទឹកប្រាក់កំណត់ត្រា ២០០លានផោនដើម្បីផ្ទេរយក Hazard ដែលសល់កុងត្រា២ឆ្នាំទៀតនៅ Stamford Bridge។ Chelsea ទើបតែបណ្ដេញលោក Antonio Conte ចេញកាលពីថ្ងៃសុក្រ ជំនួសវិញដោយគ្រូ Napoli លោក Maurizio Sarri៕