លាហើយ Cydia យើងត្រូវចប់គ្នាត្រឹម iOS 11!

  • 2018-07-18 02:35:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ការងារ CoolStar ដែល​ដាក់​ឲ្យ​ប្រើប្រាស់​កម្មវិធី Electra Jailbreak នឹង​បញ្ចេញ​នូវ​កំណែ​កម្មវិធី​ថ្មី​មាន​ឈ្មោះ Sileo មក​ជំនួស Cydia មាន​ប្រើ​ជាង ១០ ឆ្នាំ​មក​នេះ។

ជើង​ខ្លាំង Pwn20wnd និង​សមាជិក Electra បាន​កត់​សម្គាល់​ឃើញ​ថា៖ "រាល់​កញ្ចប់​កម្មវិធី​និង​ការ​ដំឡើង​ចាស់ៗ​របស់​អ្នក​ក្នុង Cydia នឹង​ត្រូវ​ប្តូរ​ស្វ័យប្រវត្តិ​មក​ចូល Sileo ពោល​គឺ​កម្មវិធី​នេះ​នឹង​អាច​ប្រើប្រាស់​បាន​ធំ​ទូលាយ ទាំង​ការ​បញ្ចូល Cydia URL ក៏​ដូច​ជា Repo ណា​មួយ ធ្លាប់​មាន​លើ Cydia ពី​មុន​មក"។

ការ​ដាក់​ឲ្យ​ប្រើប្រាស់ Sileo ក្នុង​គោលដៅ​សង្កត់​ធ្ងន់​លើ​ការ​គាំទ្រ​ប្រព័ន្ធ iOS ទំនើប​និង​ឧបករណ៍ 64 bit ពោល​គឺ iOS 10 ឬ​ជំនាន់​ទាប​ជាង​នេះ ក៏​ដូច​ជា​ឧបករណ៍ 32 bit ​នឹង​នៅ​បន្ត​ប្រើប្រាស់ Cydia របស់​ Suarik ដដែល។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ iclarified   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម