តារា​ល្បី​ខ្មែរ និងបរទេស៦ដួងនេះ ប្រើ​កាបូបដូចគ្នា តែស្ទីល​ពាក់​ទាក់ទាញម្យ៉ាងម្នាក់

  • 2018-07-18 07:13:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ដើម្បី​ឲ្យ​មើល​ទៅ​កាន់​តែ​ស៊ី​វី​ល័យ តារា​ជា​ច្រើន​បាន​ប្រើ​ស្ទីល​តុប​តែង​ខ្លួន ដោយ​ជ្រើស​រើស​កាបូប ស្បែក​ជើង និង​សំលៀក​បំពាក់​ Brand ពេញ​និយម ឲ្យ​មើល​ទៅ​កាន់​តែ​លេច​ធ្លោ។ ជាក់​ស្ដែង​ គេ​ប្រទះ​ឃើញ​តារា​ល្បី​ៗ​លំដាប់​ជួរ​មុខ ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ បាន​លេង​ស្ទីល​ពាក់​កាបូប​ខ្សែ​ក្រ​វ៉ាត់ តម្លៃ​មិន​ក្រោម​ពាន់​ដុល្លារ ដោយ​គ្រាន់​តែ​​ប្រើ​ស្ទីល​ប្លែក​ៗ​គ្នា​ប៉ុណ្ណោះ។ តារា​​ខ្លះ​ពាក់​ក្រ​វ៉ាត់​នឹង​ចង្កេះ​ ហើយ​តារា​ខ្លះ​ទៀត យក​កា​បូប​នេះ​ក្រ​វ៉ាត់​ពី​លើ​ស្មា ដែល​ជា​ស្ទីល​ទាក់​ទាញ​មួយ​បែប​ផ្សេងៗ​គ្នា។​

សម្រាប់​តារា​ល្បី​ៗ​​ជា​ច្រើន​ដួង​នៅ​កម្ពុជា ​ដូច​ជា កញ្ញា​ ឱក សុគន្ធ​កញ្ញា ​បាន​ប្រើ​កាបូប​នេះ​ពណ៌​ខ្មៅ រី​ឯ កញ្ញា ពេជ្រ សូ​លី​កា វិញ ប្រើ​ពណ៌​ក្រហម។ ក្រៅ​ពី​នោះ គេ​ឃើញ​មាន​តារា​ល្បី​ក្រៅ​ប្រទេស​ដូច​ជា Jennie ក្រុម Blackpink Sooyong អតីត​ក្រុម Girl's Generation Qri ក្រុម T-ara និង​ Hailey Baldwin គូដណ្តឹង Justin Bieber។

ទស្សនិកជន​ កុំ​ភ្លេច​ឲ្យ​ពិន្ទុ​ផង​ណា ថា Idol របស់​អ្នក​​ ម្នាក់​ណា​មាន​ស្ទីល​ប្រើ​កាបូប​ខ្សែ​ក្រ​វ៉ាត់​ សម​ជាង​គេ ។ តោះ​ មក​ទស្សនា​រូប​ខាង​ក្រោម​ ទាំង​អស់​គ្នា៖

ឱក សុ​គន្ធ​កញ្ញា

ពេជ្រ សូ​លី​កា

Jennie ក្រុម Blackpink

Sooyong អតីតក្រុម Girl's Generation

Qri ក្រុម T-ara

Hailey Baldwin គូ​ដណ្តឹង Justin Bieber

​​​

អត្ថបទ៖ លឹម សុនា