១០ ចំណុចត្រូវដឹង មុនសម្រេចចិត្តទៅទិញ GoPro
- 2018-07-19 02:07:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១០ ចំណុចត្រូវដឹង មុនសម្រេចចិត្តទៅទិញ GoPro
ចន្លោះមិនឃើញ
GoPro ជាប្រភេទ Action Camera មួយដែលកំពុងទទួលបានការគាំទ្រពីសំណាក់អ្នកចូលចិត្តវិស័យថតរូប និងការធ្វើដំណើរកម្សាន្ត។ ដើម្បីផ្តិតជាប់នូវការចងចាំដ៏មានន័យរបស់អ្នក កូនកាមេរ៉ាតម្លៃជិត ៤០០ ដុល្លារមួយនេះ ពិតជាដើរតួយ៉ាងសំខាន់ ក្នុងការជំនួសកាមេរ៉ា DSLR។ ១០ ចំណុចរៀបរាប់ពីគន្លឹះខ្លីៗ ដែលអ្នកគួរស្វែងយល់មុនសម្រេចចិត្តទិញ GoPro។
១.ការប្រើប្រាស់ជើងភ្ជាប់ (Mount):
ឧបករណ៍ភ្ជាប់មានច្រើនជម្រើសខុសពីគ្នា ជាកត្តាជំរុញឲ្យការផ្តិតយករូបភាពលើ GoPro ទទួលបានភាពល្អឥតខ្ចោះ ផ្អែកទៅតាមជ្រុងនីមួយៗ។ ឧទាហរណ៍: ការប្រើ Quadcoper-mounted អនុញ្ញាតឲ្យអ្នកថតពីខាងលើ ឬ Bike-mounted ការចាប់យកជ្រុងអំឡុងពេលជិះកង់នៅលើដងផ្លូវ។
២.ស្វែងរកមុំឲ្យបានច្រើន:
កុំផ្តោតតែលើការថតត្រង់មុំណាមួយ សមត្ថភាព GoPro មិនត្រឹមជាកាមេរ៉ាធម្មតា ខណៈតួខ្លួនតូចរបស់វាជំរុញឲ្យអ្នកអាចផ្លាស់ប្ដូរមុំបានងាយស្រួល បន្សំនឹងការថតសកម្មភាពវីដេអូ ឬទម្លាប់រុករក Point of View ផ្សេងៗពីគ្នាតាមដែលអាចធ្វើទៅបាន។
៣.ការប្រើប្រាស់ Filters ខុសៗគ្នា:
ដោយទម្ងន់ស្រាល ធុន ងាយស្រួលទុកដាក់ GoPro ជាជម្រើសល្អបំផុតសម្រាប់អ្នកចូលចិត្តធ្វើដំណើរកម្សាន្ត។ ប៉ុន្តែដើម្បីជំរុញឲ្យសាច់រូបផ្តិតចេញមកបានស្អាត ខុសប្លែកកម្រិតពណ៌ទៅតាមទីតាំង អ្នកគួរសាកល្បងប្រើប្រាស់ឧបករណ៍ Filter ដែលជាតម្រងមួយដាក់ពីលើលែន មានច្រើនជម្រើស និងតម្លៃធូរថ្លៃថែមទៀតផង។
៤.ទប់លំនឹងកាមេរ៉ា:
ដឹងពីតិចនិកថតត្រួសៗហើយ អ្នកត្រូវរៀនទប់លំនឹងនៃការថតឲ្យបាននឹងល្អ ពោលគឺការប្រើប្រាស់ដៃកាន់ធម្មតា ក៏អាចថតបានប្រសើរដូចគ្នា ប៉ុន្តែបើមានលទ្ធភាពទិញឧបករណ៍ភ្ជាប់ដើម្បីទប់លំនឹងដូចជាប្រភេទ Mount ឬ Grimbal នោះក៏កាន់តែប្រសើរមួយកម្រិតទៀត។
៥.ការថតបែប Manaul:
ពិតណាស់ដែលកំណត់ Automatic Settings អនុញ្ញាតឲ្យអ្នកប្រើអាចថតបានលឿន រហ័សនិងពុំខ្វាយខ្វល់ច្រើន ប៉ុន្តែមិនអាចធ្វើបានល្អគ្រប់កាលៈទេសៈរូបភាពនោះទេ។ ក្នុងនាមជាអ្នកថតរូបដ៏ជំនាញមួយរូប គួរសាកល្បងរៀនកំណត់តាមរយៈមុខងារ Manaul ដែលមានកំណត់ ISO កម្រិតពណ៌ ឬ Sharp ជាដើម។
៦.រូបបែប Wide-angle:
ទំហំលែនមកពីនាយរបស់ GoPro អាចចាប់នូវមុំ ១៧០ ដឺក្រេ គួបផ្សំការថតបែប Fish-eye Effect (ប្រភេទរូបកោង) ជាសញ្ញាសម្គាល់ដ៏សាមញ្ញមួយថាជារូបភាពថតចេញពីត្រកូល Action Camera មួយនេះ។ ប៉ុន្តែអ្នកក៏បន្ថែមការប្រើប្រាស់ប្រភេទលែន Wide-angle ជំនួយពីខាងក្រៅបានទៀត អនុញ្ញាតឲ្យចាប់យកសឹងតែលើសពីអ្វីដែលភ្នែករបស់អ្នកមើលមិនឃើញក៏មាន។
៧.ប្រើប្រាស់មុខងារ Protune:
ស្រដៀងនឹងមុខងារ Manaul លើកាមេរ៉ា DSLR ដោយ Protune លើ GoPro បើកឲ្យអ្នកគ្រប់គ្រងកែប្រែលើសឹងគ្រប់ជ្រុងនៃការថតរូបដែលមានដូចជា ISO, Saturaion, White balance, Exposure, Color និងជាច្រើនទៀត។
៨.Burst Mode:
អនុញ្ញាតឲ្យអ្នកអាចចាប់យករូបភាពច្រើនសន្លឹកក្នុងពេលតែមួយ ជៀសវាងការខកខានទិដ្ឋភាពដ៏កម្រណាមួយ ពោលក៏មានច្រើនជម្រើសនៃរូបភាព ក្រោយពេលដែលថតរួចរាល់។
៩.ការប្រើប្រាស់ទឹកមុខ:
មុនដាក់ចិត្តថាថតវីដេអូ Vlog ឬវីដេអូរៀបរាប់ពីដំណើរអ្វីមួយ នេះជាគន្លឹះសំខាន់ទាក់ទងនឹងការប្រើប្រាស់ទឹកមុខ។ មិនខុសគ្នាពីការប្រើប្រាស់កាយវិការ សុទ្ធសឹងជាកត្តាចាំបាច់ធ្វើឲ្យវីដេអូរបស់អ្នកអាចបង្កើនការចាប់អារម្មណ៍ពីអ្នកទស្សនា។
១០.បង្កើតសាច់រឿងដ៏អស្ចារ្យ:
មិនខុសពីចំណុចខាងលើ GoPro ជាប្រភេទកាមេរ៉ាមួយដែលផ្តោតសំខាន់លើការថតវីដេអូ ច្រើនជាងថតសន្លឹក។ ចំណុចនេះអ្នកគួរឧស្សាហ៍ស្វែងរកគំនិតច្នៃប្រឌិត ឬការស្រមើស្រមៃខ្ពស់ ដើម្បីបង្កើតសាច់រឿងដ៏ល្អប្រសើរមួយ មុនចាប់ GoPro រួចចុចប៊ូតុង Record។
ប្រភព: https://www.gearweare.com/the-10-gopro-tips-you-must-know/
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ:
អ្នកជំនាញ Hack កុំព្យូទ័រមួយគ្រឿងឲ្យមើលស្តែងៗ ឡើងស្លុតអារម្មណ៍អ្នកទស្សនា
ចំណុចពិសេសទាំង ៦ MacBook ទាក់ចិត្តអ្នកជំនួញមិនតិចទេ