សោកស្ដាយ! Chamberlain នឹង​សម្រាក​ជិត​ពេញ​១​រដូវ​កាល​២០១៨-១៩

  • 2018-07-19 02:02:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​របស់ Liverpool កីឡាករ Alex Oxlade-Chamberlain គឺ​រំពឹង​ទុក​ថា​ នឹង​ខកខាន​ប្រកួត​ជិត​ពេញ​មួយ​រដូវ​កាល​២០១៨-១៩ ដោយ​សារ​​កំពុង​ព្យាបាល​បញ្ហា​ជង្គង់​។ នេះ​បើ​​តាម​សម្ដី​របស់​លោក Jurgen Klopp។

កីឡាករ​វ័យ​២៤​ឆ្នាំ​មិន​បាន​ចូល​លេង​ចាប់​តាំង​ពី​របួស​ជង្គង់ អំឡុង​ពេល​លេង​នៅ Champions League វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជាមួយ​ Roma កាល​ពី​ខែ មេសា​កន្លង​ទៅ។ "គិត​ថា​​នេះ​ជា​ពេល​សមរម្យ​ក្នុង​ការ​ប្រាប់​មនុស្ស​គ្រប់​គ្នា​​ថា Ox រដូវ​កាល​នេះ​ត្រូវ​ផ្ដោត​លើ​ការ​ព្យាបាល​និង​ស្ដារ​អ្វី​ៗ​ឡើង​វិញ"។ សម្ដី Klopp។

​Chamberlain របួស​ដោយ​សារ​តែ​ប៉ះ​ទង្គិច​ជាមួយ​ខ្សែ​ការពារ Aleksandar Kolarov ជា​ហេតុ​ធ្វើ​ឲ្យ​គេ​ខកខាន​មិន​បាន​ទៅ​លេង​ World Cup ជាមួយ​តោ​កំណាច​អង់គ្លេស។ កីឡាករ​លឿនលឿន​រូប​នេះ​ចាកចេញ​ពី Arsenal​ មក​ចូលរួម​ជាមួយ Liverpool កាល​ពី​ឆ្នាំ​មុន​ក្នុង​តម្លៃ​ខ្លួន​៣៥​លាន​ផោន៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម
អត្ថបទថ្មី