ល្មម​ប្រើ​អត់ បើ​ថ្ម Galaxy Note 9 ចេញ​មក​ប៉ុណ្ណឹង​មែន?

  • 2018-07-22 07:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា​ស្មាតហ្វូន​ជំនាន់​ចុង​ក្រោយ​របស់ Samsung អាច​នឹង​បញ្ចេញ Galaxy Note 9 មាន​បំពាក់​ថ្ម​ទំហំ ៤០០០ មីលីអំពែ​ម៉ោង​អាច​ប្រើ​បាន​​ ១ ទៅ ២ ថ្ងៃ សម្រាប់​ការ​ប្រើ​ប្រាស់​ធម្មតា និង​ចាក់​វីដេអូ​បាន​ ២៣ ទៅ ២៥ ម៉ោង​ឯណោះ។

Note 9 ពណ៌​ថ្មីដែល​អាច​នឹង​ប្រកាស​ចេញ​

តាម​ប្រភព​ដដែល​បាន​បង្ហើប​ថា ក្រៅ​ពី​ថាមពល​ថ្ម​ទំហំ​យក្ស​បែប​នេះ Samsung ក៏​នឹង​អាច​បញ្ចេញ Note 9 ដែល​មាន​ពណ៌​ចម្រុះ​ស្រស់ៗ​ច្រើន​ជាង ៤ ពណ៌​គឺ ពណ៌​ផ្កាឈូក ខៀវ ស្វាយ ប្រផេះ និង​ពណ៌​ខ្មៅ​។

ទាក់​ទង​នឹង​រឿង​ថាមពល​ថ្ម​នេះ​ដែរ ក្នុង​ត្រកូល Galaxy របស់ Samsung មាន​តែ Galaxy A9 Pro (២០១៦) មួយ​គត់​ទំហំ ៤០០០ មីលី​អំពែ ខណៈ​ដែល Note8 មាន​ត្រឹម​តែ ៣ ៣០០ មីលីអំពែ​ប៉ុណ្ណោះ។ Galaxy Note 9 នឹង​ប្រកាស​ចេញ​នៅ​ថ្ងៃ​ទី​ ៩ ខែ​សីហា​​​ខាង​មុខ៕

ពណ៌ Galaxy Note 9 ដែលអាច​នឹង​ចេញ​

ចុច​អាន​ព័ត៌មាន​ទាក់​ទង​នឹង Galaxy Note 9 ​​​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម