សរ​ សី​ អាច​សងសឹក​ឲ្យ​មិត្ត​រួម​ជាតិ​ ចាន់​ រតនា​ បាន​ទេ​នៅ ONE?

  • 2018-07-23 07:37:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​ចាស់​វស្សា​ សរ​ សី​ ចេញ​ពី​ប្រទេស​កម្ពុជា​នា​ថ្ងៃ​នេះ​ហើយ​ ដើម្បី​ត្រៀម​ខ្លួន​ឡើង​សង្វៀន​លំដាប់​ពិភពលោក​ One Championship​ ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ប្រទេស​ហ្វីលីពីន​ថ្ងៃ​ទី២៧​ ខែ​កក្កដា​ ២០១៨។​

កីឡាករ​ សរ សី​

សរ​ សី​ បាន​ឲ្យ​ដឹង​ថា ​ថ្ងៃ​នេះ​រូប​គេ​រួម​និង​លោក​គ្រូ​ ហ៊ុន​ ច័ន្ទរាជ្យ​ ចេញ​ដំណើរ​ទៅ​ប្រទេស​ហីលីពីន​ហើយ​ ដើម្បី​ប្រកួត​ក្នុង​កម្មវិធី​ One Championship ​ថ្ងៃទី២៧​ ចុង​ខែ​នេះ​ ដែល​ត្រូវ​ប៉ះ​ជា​មួយ​ជើង​ខ្លាំង​ជនជាតិ​ Xie Bin។​

កីឡាករ​ សរ សី​

កីឡាករ​ជោកជាំ​និង​សង្វៀន​រូប​នេះ​បន្ថែម​ថា​ សមត្ថភាព​កីឡាករ​ចិន​ខាង​លើ​នេះ​ គឺ​ល្អ​ចូល​ចាប់​ អញ្ចឹង​ហើយ​ បើ​ព្យាយាម​ការពារ​បាន​ល្អ​ ពី​ការ​ចូល​ចាប់​របស់​ដៃគូ​បាន​នៅ​ទឹក​ទី១​ អាច​ថា​សង្ឃឹម​ឈ្នះ​វិញ​ផង​ដែរ។​ ចំពោះ​ការ​ហ្វឹកហាត់​វិញ​ គិត​ទៅ​បាន​ប្រហែល​ជាង​ ១០​ថ្ងៃ​ផង​ដែរ​ ហើយ​ហ្វឹកហាត់​ផ្ដោត​លើ​ការ​លេង​ខាង​ក្រោម​និង​ខ្លាំង​តែ​ម្ដង​ ព្រោះ​ដូច​បាន​លើក​ឡើង​ខាង​លើ​ដៃគូ​ល្អ​ចូល​ចាប់​ ដូច្នេះ​ត្រូវ​ហ្វឹកហាត់​លើ​កម្រាល​ឲ្យ​បាន​ល្អ​បន្តិច។​

សរ សី​ និងលោកគ្រូ​ ហ៊ុន​ ច័ន្ទរាជ្យ​

រំលឹក​ដែរ​ថា​ សរ​ សី​ នឹង​ត្រូវ​ប្រកួត​ក្បាច់​គុន​ចម្រុះ​ជា​មួយ​ជើង​ខ្លាំង​មក​ពី​ប្រទេស​ចិន​ Xie Bin​ នា​ថ្ងៃ​ទី២៧​ ខែ​កក្កដា​ ២០១៨​ នៅ​ប្រទេស​ហ្វីលីពីន​ ក្នុង​កម្មវិធី​ One Championshiop។​ ជើង​ខ្លាំង​ចិន​ម្នាក់​នេះ​ក៏​ធ្លាប់​ឈ្នះ​អ្នក​ប្រដាល់​កម្ពុជា​ ចាន់​ រតនា​ ផង​ដែរ​អំឡុង​ខែ​មេសា​ ឆ្នាំ​២០១៧​ កន្លង​ទៅ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម