Honor Note 10 ល្ហិចល្ហៀង​ថា​មាន​ថាមពល​ថ្ម​ខ្លាំង អេក្រង់​ក៏​ធំ​ជាង​គេ​ទៀត!

  • 2018-07-23 12:43:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Huawei ទើប​ចេញ​លក់​ស្មាតហ្វូន View 10 កាល​ពី​សប្តាហ៍​មុន​ក្នុង​តម្លៃ ៣៩៩ ដុល្លារ​នៅ​ទីផ្សារ​សហរដ្ឋអាមេរិក ប៉ុន្តែ​ត្រកូល Honor ជំនាន់​ថ្មី Note 10 នៅ​តែ​បន្ត​លេចចេញ​ចចាមអារ៉ាម​ផ្សេង​ទៀត​ទាក់ទង​នឹង​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន។

ឆ្លងកាត់​ការ​ត្រួតពិនិត្យ​ពី FCC របស់​ប្រទេស​ចិន ត្រូវ​បាន​គេ​ទម្លាយ​ថា Note 10 របស់ Huawei នឹង​ប្រើប្រាស់​អេក្រង់​ធំ​ដល់ ៦,៩៥ អ៊ីញ អម​ថាមពល​ថ្ម​ខ្លាំង​ ៤ ៩០០mAh កាន់​បាន​យូរ​ជាង​គូ​ប្រជែង​កំពូល​ដទៃ។ អម​វិមាត្រ​ខ្លួន ១៧៧ x ៨៨ x ៧,៦៥ ម.ម ប្រហាក់ប្រហែល​នឹង​តួ​ខ្លួន​របស់ Mi Max 3 នៃ​ក្រុមហ៊ុន Xiaomi មាន​ទំហំ ១៧៦,១៥ x ៨៧,៤ x ៧,៩៩ ម.ម អម​ថាមពល​ថ្ម​ធំ​ជាង​ដល់ ៥ ៥០០mAh។

ចំពោះ​កម្លាំង​ម៉ាស៊ីន Honor Note 10 អាច​នឹង​បំពាក់ GPU Turbo ជំនាន់​ថ្មី​មក​ពី​នាយ លាយឡំ​ឈីប Kirin 970 SoC បន្សំ RAM 6GB/128GB ROM។ ចំណុច​​ខ្លាំង​មួយ​ទៀត គឺ​​កាមេរ៉ា​ភ្លោះ​ក្រោយ 24MP+16MP បន្ថែម​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ​នៅ​ខាង​ក្រោម​ទៀត​ផង៕ ​​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ កៅ រក្សា