កូរ៉េខាងត្បូង គ្រោងកាត់បន្ថយប៉ុស្តិ៍យាមតាមព្រំដែនកូរ៉េខាងជើង

  • 2018-07-24 03:37:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ការពារ​ជាតិ​កូរ៉េខាងត្បូង បាន​ប្រកាស​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ខ្លួន​មាន​គម្រោង​កាត់​បន្ថយ​ប៉ុស្តិ៍​យាម និង​ឧបករណ៍​មួយ​ចំនួន​ទៀត​នៅ​តាម​ព្រំ​ដែន​ជាប់​ជាមួយ​កូរ៉េខាងជើង។

យោង​តាម​កាសែត Yonhap ឲ្យ​ដឹង​ថា គម្រោង​នៃ​ការ​ដក​ប៉ុស្តិ៍​យាម និង​ឧបករណ៍​នេះ គឺ​ធ្វើ​ឡើង​ជា​ការ​សាក​ល្បង​បឋម។ លើស​ពី​នេះ​ទៀត ​ក្រសួង​កំពុង​ពិចារណា​​ពង្រីក​ទំហំ​នៃ​ការ​កាត់​បន្ថយ​ថែម​ទៀត ដើម្បី​សម្រេច​បាន​នូវ​កិច្ច​ព្រម​ព្រៀង​រួម​គ្នា​ដើម្បី "ប្រែ​ក្លាយ​តំបន់​គ្មាន​យោធា​ឲ្យ​ទៅ​ជា​តំបន់​សន្តិភាព។"

គួរ​ឲ្យ​ដឹង​ថា កិច្ច​ព្រមព្រៀង​នេះ​ធ្វើ​ឡើង​កាល​ពី​ជំនួប​ជា​ប្រវត្តិសាស្ត្រ​រវាង​មេ​ដឹក​នាំ កូរ៉េខាង​ជើង និង​ប្រធានាធិបតី កូរ៉េខាងត្បូង​កាលពី​ខែ​មេសា​កន្លង​ទៅ៕

ចុចអាន ៖

ប្រភព៖ Straitstimes   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទថ្មី