Ozil មកដល់ Arsenal គេចឆ្ងាយពីឋាននរកអាល្លឺម៉ង់
- 2018-07-24 03:49:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ozil មកដល់ Arsenal គេចឆ្ងាយពីឋាននរកអាល្លឺម៉ង់
ចន្លោះមិនឃើញ
សារព័ត៌មានអង់គ្លេស The Sun បានសរសេរចំណងជើងធំៗថា Mesut Ozil គេចឆ្ងាយពីឋាននរកអាល្លឺម៉ង់ ដោយស្ថិតនៅជំរុំហ្វឹកហាត់ជាមួយ Arsenal នៅប្រទេសសិង្ហបុរី។
ក្រុមកាំភ្លើងធំបានមកដល់សិង្ហបុរីកាលពីម្សិលមិញដើម្បីប្រកួតមិត្តភាពពាន ICC ហើយគេសង្កេតឃើញថា ទឹកមុខរបស់ Ozil ញញឹមស្រស់ស្រាយឡើងវិញ ពេលដែលបានចូលរួមហាត់ជាមួយក្រុម។
រដូវកាលមុនៗកីឡាករវ័យ២៩ឆ្នាំទទួលបានការរិះគន់ពីសំណាក់អ្នកគាំទ្រនិងសារព័ត៌មានអង់គ្លេសជាខ្លាំង ដោយសារការធ្លាក់ទម្រង់លេងនៅ Arsenal។ ពេលនោះគេបានតាំងចិត្តប្រឹងលេងឲ្យជម្រើសជាតិដើម្បីគេចឆ្ងាយពីពាក្យរិះគន់ទាំងនោះ។ ប៉ុន្តែពេលនេះកីឡាករជំនាញខាង Assist បានយក Arsenal ដើម្បីចៀសឆ្ងាយពីជម្រើសជាតិវិញ។
Ozil បានសម្រេចចិត្តចូលនិវត្តន៍ពីជម្រើសជាតិអាល្លឺម៉ង់ ក្រោយមានការរិះគន់ជាច្រើនពីអ្នកគាំទ្រអាល្លឺម៉ង់ ដោយសារមិនអាចជួយជម្រើសជាតិនៅ World Cup និងការជួបជាមួយលោក Recep Tayyip Erdoğan ប្រធានាធិបតីទួរគី។
លេងពាន ICC នៅសិង្ហបុរី Arsenal មានភារកិច្ចលេង២ប្រកួតជាមួយ Atlético Madrid និង Paris Saint-Germain។ ហើយប្រកួតទី៣ ពួកគេត្រូវហោះទៅប្រទេសអៀរឡង់ ដោយប៉ះជាមួយ Chelsea៕