កីឡាករ​៣​រូប​ដែល​លើក​ពាន​ Champions League និង​ World Cup នៅ​ឆ្នាំ​តែ​មួយ​

  • 2018-07-24 08:04:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

UEFA Champions League និង​ FIFA World Cup គឺ​ជា​ពាន​ដ៏​មាន​ឥទ្ធិពល​បំផុត​ក្នុង​ពិភព​បាល់ទាត់​សម័យ​ទំនើប​នេះ​ បើ​ទោះ​វា​មាន​លក្ខណៈ​ចែក​ដាច់​ពី​គ្នា​ដោយ​មួយ​ជា​ពាន​ក្លឹប​អាជីព​ និង​មួយ​ទៀត​ជា​ពាន​របស់​ជម្រើស​ជាតិ​ក៏​ដោយ។

មាន​កីឡាករ​ខ្វះ​ធ្លាប់​ឈ្នះ​ World Cup តែ​មិន​ធ្លាប់​ឈ្នះ​ Champions League ហើយ​ខ្លះ​ទៀត​ឈ្នះ​ Champions League តែ​មិន​ធ្លាប់​ឈ្នះ​ World Cup។ ដោយ​ឡែក​​កីឡាករ​មួយ​ចំនួន​មាន​សំណាង​ធ្លាប់​ឈ្នះ​ទាំង​ World Cup និង​ Champions League នៅ​ក្នុង​អាជីព​ជា​កីឡាករ​ដូចជា៖ Ronaldinho, Kaka, Schweinsteiger ជា​ដើម​។

យ៉ាង​ណា​មាន​កីឡាករ​តែ​៣​រូប​ប៉ុណ្ណោះ​ក្នុង​ពិភពលោក​បាល់ទាត់​ដែល​ធ្លាប់​ភ្លក់​រសជាតិ​ពាន​ Champions League និង​ World Cup នៅ​ក្នុង​ឆ្នាំ​ជាមួយ​គ្នា​ ដែល​អ្នក​ទាំង​៣​មាន​ដូចជា៖

#៣ Roberto Carlos (Real Madrid និង​ ប្រេស៊ីល​)

Roberto Carlos គឺជា​ខ្សែ​ការពារ​ឆ្វេង​ដ៏​ល្បីល្បាញ​កាល​ពី​អតីត​កាល​ និង​មាន​កម្លាំង​ជើង​ខ្លាំង​មួយ​រូប។​ កីឡាករ​រូប​នេះ​បាន​ចំណាយ​ពេល​១១​រដូវ​កាល​ជាមួយ​ Real Madrid ហើយ​ឈ្នះ​ពាន​ La Liga ៤​ និង​ Champions League ៣​ដង។​ នៅ​ក្នុង​ឆ្នាំ​២០០២​ រូប​គេ​បាន​ជួយ​ប្រេស៊ីល​លើក​ពាន​ World Cup នៅ​ជប៉ុន-កូរ៉េ​ខាង​ត្បូង​ នៅ​ឆ្នាំ​តែ​មួយ​ដែល​ Real Madrid ឈ្នះ​ Champions League។

#២ Sami Khedira (Real Madrid និង​​ អាល្លឺម៉ង់​)

Sami Khedira គឺ​ជា​ខ្សែ​បម្រើ​មួយ​រូប​ដែល​លើក​ពាន​ World Cup ជាមួយ​អាល្លឺម៉ង់​នៅ​ឆ្នាំ​២០១៤​ក្រោយ​យក​ឈ្នះ​អាហ្សង់ទីន​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។​ នៅ​ឆ្នាំ​ជាមួយ​គ្នា​នោះ​កីឡាករ​វ័យ​៣១​ឆ្នាំ​ត្បិត​មិន​សូវ​បាន​លេង​ប្រកួត​លីគ​អាជីព​ដោយ​សារ​បញ្ហា​របស់​ប៉ុន្តែ​រូប​គេ​បាន​រួម​ចំណែក​ជួយ​ Real Madrid យក​ឈ្នះ​ Atletico Madrid ៤-១ ក្លាយ​ជា​ជើង​ឯក​ Champions League។ ​

#១ Raphael Varane (Real Madrid និង​ បារាំង​)

ថ្មី​​ៗ​បំផុត​គឺ​ Raphael Varane បាន​ចារ​ឈ្មោះ​របស់​ខ្លួន​ទៅ​ក្នុង​កំណត់ត្រា​កីឡាករ​ឈ្នះ​ UCL និង​ World Cup ក្នុង​ឆ្នាំ​តែ​មួយ​ក្រោយ​ជួយ​បារាំង​លើក​ពាន​ World Cup និង​រុស្ស៊ី​ ហើយ​ជួយ​ Real Madrid ឈ្នះ​ Liverpool ៣​ទល់​នឹង​១​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ៕

ប្រភព៖ FIFA   ប្រែសម្រួល៖ វីរ័ត្ន