Malcom ក្លាយជាកីឡាករចំណូលថ្មីរបស់ Barca ក្នុងតម្លៃ៣៦,៥លានផោន
- 2018-07-25 00:53:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Malcom ក្លាយជាកីឡាករចំណូលថ្មីរបស់ Barca ក្នុងតម្លៃ៣៦,៥លានផោន
ចន្លោះមិនឃើញ
Barcelona បានឈានដល់កិច្ចព្រមព្រៀងទិញយក Malcom ពី Bordeaux ក្នុងតម្លៃ៣៦,៥លានផោនដោយផ្ដល់កុងត្រារយៈពេល៥ឆ្នាំ។
ការចុះហត្ថលេខាយ៉ាងគួរឲ្យភ្ញាក់ផ្អើលនេះធ្វើឡើង១ថ្ងៃប៉ុណ្ណោះក្រោយ Roma ប្រកាសថាខ្លួនឈានដល់យល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយកីឡាករសញ្ជាតិប្រេស៊ីលហើយ ប៉ុន្តែទីបំផុតអ្នកដែល Malcom ទៅលេងឲ្យពិតប្រាកដគឺ Barca ទៅវិញទេ។
Malcom នឹងពិនិត្យសុខភាពជាមួយក្លឹបមានមូលដ្ឋានឈ្មោះ Nou Camp នៅថ្ងៃពុធនេះ។ កីឡាករវ័យ២១ឆ្នាំមិនទាន់ជាប់ជម្រើសជាតិឈុតធំនៅឡើយ តែលេងបានយ៉ាងល្អជាមួយក្លឹបអាជីពដោយសុទ្ធបញ្ចូលទី២០គ្រាប់ នៅ៨៤ប្រកួតឲ្យ Bordeaux ចាប់តាំងផ្ទេរពី Corinthians ក្នុងឆ្នាំ២០១៦។
កីឡាកររូបនេះគឺជាជនជាតិប្រេស៊ីលទី២ដែលក្រុមយក្សកាតាឡាន់ចុះហត្ថលេខាយកបន្ទាប់ពី Arthur ដែលទិញពី Gremio ក្នុងតម្លៃ ៣៥,៥លានផោន៕