ធៀប​តម្លៃ iPhone X ពេល​ចេញ​លក់​ដំបូង​ មក​ដល់​បច្ចុប្បន្ន​ខុស​គ្នា​ដាច់

  • 2018-07-25 03:16:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរសព្ទ iPhone X បាន​ចេញ​លក់​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ២៤ វិច្ឆិកា ឆ្នាំ ២០១៧ គិត​មក​ដល់​ពេល​នេះ​មាន​រយះ​ពេល​ជាង ៧​ខែ​ហើយ។

ជា​ស្មាតហ្វូន​ជំនាន់​ចុង​ក្រោយ​របស់​ក្រុមហ៊ុន Apple ដែល​មាន​ការ​គាំ​ទ្រ​ច្រើន​ពី​អ្នក​ប្រើ​ប្រាស់ តែ​បើ​និយាយ​ពី​តម្លៃ​វិញ​ក៏​មិន​ធម្មតា​ដែរ។ ចងដឹង​ច្បាស់​មក​មើល​តម្លៃដាក់​តាម​ហាង និង​តម្លៃ​ផ្លូវ​ការពេល​ចេញ​លក់​ដំបូង​ដល់​បច្ចុប្បន្ន។

ចេញ​លក់​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី ២៤ វិច្ឆិកា ២០១៧ (មាន​ធានា​ពី​ក្រុម​ហ៊ុន)

  • ម៉ូដែល​ទំហំ​ ​64GB​ ​តម្លៃ​ប្រមាណ​ជាង ១ ២២៨ ដុល្លារ
  • ម៉ូដែល​ទំហំ​ ​256GB​ ​តម្លៃ​ប្រមាណ​ជាង ១ ៤០៨ ដុល្លារ

ខាង​ក្រោម​​ជា​តម្លៃ iPhone X មាន​ធានា​ចេញ​ពី​ហាង​ប្រែប្រួល​ពេល​ចេញ​ដំបូង​រហូត​ដល់​បច្ចុប្បន្នដែល​ Sabay ធ្លាប់បាន​​ចុះ​ផ្សាយ​កន្លង​មក៖

តម្លៃ​ ​iPhone X​ ចេញ​​លក់​តាម​ហាង​ថ្ងៃ​ដំបូង​កាល​ពី​ថ្ងៃ​ទី ៣ ខែ​វិច្ឆិកា ២០១៧

  • iPhone X ទំហំទំហំ​ ​64GB​ ​តម្លៃ​ប្រមាណ​ជាង​ ​១ ៨០០​ ​ដុល្លារ
  • iPhone X ទំហំទំហំ​ ​256GB​ ​តម្លៃ​ប្រមាណ​ជាង​ ​២ ២០០​ ​ដុល្លារ

តម្លៃ iPhone X លក់​តាម​ហាង​កាល​ពី​ថ្ងៃ​ទី ១៤ វិច្ឆិកា ២០១៧

  • iPhone X ទំហំ 64GB មាន​តម្លៃ​ប្រមាណ​ជា ១ ៣០០ ទៅ ១ ៣៩០ ដុល្លារ​។ ​
  • iPhone X ទំហំ 256GB មាន​តម្លៃ​ប្រមាណ​ជា ១ ៥០០ ទៅ ១ ៥៩០ ដុល្លារ

តម្លៃ iPhone X លក់​តាម​ហាង​កាល​ពី​ថ្ងៃ​ទី ២៧ វិច្ឆិកា ២០១៧

  • iPhone X ទំហំ 64GB មាន​តម្លៃ​ប្រមាណ​ជា ១ ១៨០ ទៅ ១ ៣០០ ដុល្លារ
  • iPhone X ទំហំ 256GB មាន​តម្លៃ​ប្រមាណ​ជា ១ ៣៨០ ទៅ ១ ៥០០ ដុល្លារ

តម្លៃ iPhone X ក្នុង​អំឡុង​ខែ ធ្នូ ២០១៧

  • iPhone X ទំហំ 64GB មាន​តម្លៃ​ប្រមាណ​ជា ១ ១១០ ទៅ ១ ១៦០ ដុល្លារ
  • iPhone X ទំហំ 256GB មាន​តម្លៃ​ប្រមាណ​ជា ១ ៣០០ ទៅ ១ ៣៥០ ដុល្លារ

តម្លៃ iPhone X ក្នុង​អំឡុង​ខែ មករា ២០១៨

  • iPhone X ទំហំ 64GB មាន​តម្លៃ​ប្រមាណ​ជា ១ ០៨០ ទៅ ១ ២០០ ដុល្លារ
  • iPhone X ទំហំ 256GB មាន​តម្លៃ​ប្រមាណ​ជា ១ ២៨០ ទៅ ១ ៣០០ ដុល្លារ

តម្លៃ iPhone X ក្នុង​អំឡុង​ខែ មីនា ២០១៨

  • iPhone X ទំហំ 64GB មាន​តម្លៃ​ប្រមាណ​ជា ១ ០៥០ ទៅ ១ ០៧០ ដុល្លារ
  • iPhone X ទំហំ 256GB មាន​តម្លៃ​ប្រមាណ​ជា ១ ២០០ ទៅ ១ ២៥០ ដុល្លារ

តម្លៃ iPhone X ក្នុង​អំឡុង​ខែ ឧសភា ២០១៨

  • iPhone X ទំហំ 64GB មាន​តម្លៃ​ប្រមាណ​ជា ១ ០១០ ទៅ ១ ០៥០ ដុល្លារ
  • iPhone X ទំហំ 256GB មាន​តម្លៃ​ប្រមាណ​ជា ១ ១៨០ ទៅ ១ ២៣០ ដុល្លារ

តម្លៃ iPhone X កំពុងដាក់​លក់​តាម​ហាង​បច្ចុប្បន្ន

  • iPhone X ទំហំ 64GB មាន​តម្លៃ​ប្រមាណ​ជា ៩៤៥ ដុល្លារ
  • iPhone X ទំហំ 256GB មាន​តម្លៃ​ប្រមាណ​ជា ១ ០៤៥ ដុល្លារ

បើ​ធៀប​តម្លៃ​នេះ​ពេល​ចេញ​លក់​ដំបូង និង​បច្ចុប្បន្ន​មាន​ការ​ប្រែប្រួល​ច្រើន និង​ខុស​គ្នា​ឆ្ងាយ​ដោយ​ធ្លាក់​ថ្លៃ​ជិត ១ ០០០ ដុល្លារ សម្រាប់​ទំហំ 64GB និង​ធ្លាក់​ជាង ១ ០០០ ដុល្លារ សម្រាប់​ទំហំ 256GB (តម្លៃមាន​ធានាពីហាង)។

រីឯ​តម្លៃ​មាន​ធានា​ពី​ក្រុម​ហ៊ុន​នៅ​មាន​តម្លៃ ១ ២២៨ ដុល្លារ ទំហំ 64GB និង ១ ៤០៨ ដុល្លារ ទំហំ 256GB៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

ចុចអានបន្ត៖

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម
អត្ថបទថ្មី