មុន​ទិញ GoPro Hero 6 ដឹង​ចំណុច​ខ្លាំង​ខ្សោយ​ ក៏​មិនទាន់ហួសពេលដែរ

  • 2018-07-26 01:29:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​តម្លៃ​កាមេរ៉ា​ខ្នាត​តូច Hero 6 ថ្លៃ ៣៩៩ ដុល្លារ ធៀប​នឹង ២៩៩ ដុល្លារ​លើ​ជំនាន់​ចាស់ Hero 5។ ខុស​គ្នា ១០០ ដុល្លារ តើ​អ្នក​គួរ​សាកល្បង​បទពិសោធន៍​ថ្មី ឬ​ទុក​ថវិកា ១០០ ដុល្លារ​ចំណាយ​លើ​របស់របរ​ផ្សេង?

Sabay បង្ហើប​នូវ​ចំណុច​ខ្សោយ​និង​ខ្លាំង ដែល​ត្រូវ​សិក្សា​ឲ្យ​បាន​ច្បាស់​មុន​សម្រេច​ចិត្ត​ទិញ GoPro Hero 6 ឬ​អត់?

+មុខងារ​ប្រើប្រាស់​លើ Hero 6:

  • ថត​វីដេអូ​ដល់​កម្រិត 4K@60fps
  • មុខងារ​ទប់​លំនឹង​ពេល​ថត
  • ការពារ​ទឹក​ដល់​ជម្រៅ ១០ ម៉ែត្រ
  • រន្ធ​ស្រូប​សំឡេង ៣
  • អេក្រង់ Touch អាច Zoom ពេល​ថត
  • ប្រព័ន្ធ Wi-Fi 5Ghz, GPS និង Bluetooth
  • មុខងារ QuickStories ងាយ​ស្រួល​កែច្នៃ​វីដេអូ
  • ផ្តិត​យក​រូបភាព​នូវ​កម្រិត 12MP
  • មុខងារ​បញ្ជា​ដោយ​សំឡេង

ការ​ប្រៀបធៀប​រវាង Hero 5 Vs Hero 6:

1.Hero 6 អាច​ថត​វីដេអូ​ដល់​កម្រិត 4K@60fps, 1080p@240fps ធៀប​នឹង 4K@30fps, 1080p@120fps លើ Hero 5

2.ទប់​លំនឹង​បាន​ល្អ​ជាង

3.អាច Zoom ខុស​ពី​កាមេរ៉ា GoPro ជំនាន់​ដទៃ

4.រូបរាង​ដូច​គ្នា​ទាំង​ស្រុង

5.កម្រិត​ពណ៌​បង្ហាញ​ដិត​ជាង

6.កម្រិត Dynamic Range ប្រសើរ​ជាង

7.ថាមពល​ថ្ម​ស្មើ​គ្នា ១ ២២០mAh

8.អេក្រង់ Touchscreen ដំណើរការ​ប្រសើរ​ជាង

9.វីដេអូ 4K@60fps ស្ថិត​ក្នុង​កូដ HEVC ឲ្យ​ឈ្មោះ H.265 ធៀប​នឹង​ម៉ូដ​ដទៃ​កូដ AVC ដូច Hero 5

10.ការ​ដំឡើង Shutter Speed, ISO និង White-balance ផ្តល់​ជូន​ច្រើន​ជាង​ក្នុង​មុខងារ Protune

11.ល្បឿន​ Upload ទៅ​កាន់​ស្មាតហ្វូន​ លឿន​ជាង ៣ ដង

12.អាច​ថត​រូប HDR

13.អាច​ ប្រើ​ជើង​ភ្ជាប់​ ដូច Hero 5

14.សំឡេង​អន់​ជាង Hero5

ហេតុអ្វី​អ្នក​គួរ​ទិញ Hero 6?

  • អាច​ថត​វីដេអូ​ដល់​កម្រិត 4K@560fps
  • ថត​វីដេអូ Slo-mp 240fps កម្រិត 1080p បាន​យ៉ាង​ប្រសើរ
  • សមត្ថភាព Zoom អាច​ចាប់​រូប​ប្រភេទ Close-up បាន​ស្រួល
  • បង្កើន​ល្បឿន Upload រូប​ទៅ​កាន់​ស្មាតហ្វូន
  • Dynamic Range ខ្លាំង​ជាង​មុន
  • មុខងារ QuickStories កាន់​តែ​ងាយស្រួល​ក្នុង​ការ​ចែកចាយ​វីដេអូ​ទៅ​បណ្តាញ​សង្គម

ហេតុអ្វី​អ្នក​មិន​គួរ​ទិញ Hero 6?

  • គុណភាព​សំឡេង​ចាញ់ Hero 5
  • កូដ HEVC ខ្លះ​មិន​គាំទ្រ​គ្រប់​ប្រព័ន្ធ​ប្រតិបត្តិ​និង​ស្មាតហ្វូន ជា​ឧទាហរណ៍​បើ​អ្នក​មាន iPhone 6 ទស្សនា​វីដេអូ 4K ចេញ​ពី GoPro នោះ​នឹង​មិន​គាំទ្រ​ឡើយ
  • រក្សា​សមត្ថភាព​ការពារ​ទឹក​ត្រឹម ១០ ម៉ែត្រ
  • មិន​សុទ្ធ​សឹង​តែ SD Card ទាំង​អស់​អាច​ប្រើប្រាស់​បាន ដោយ GoPro តម្រូវ​ឲ្យ​ប្រើ​ភាគ​ច្រើន​តែ​ប្រភេទ SanDisk Extreme, Extreme Plus, Extreme Pro UHS V30 និង​ទំហំ​ធំ​ជាង 32GB។

ប្រភព: http://www.divewithseaman.com/why-you-should-and-should-not-buy-a-gopro-hero-6/

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

អត្ថបទ៖ កៅ រក្សា