មាន​រឿង​ក្តៅកើត​ឡើង​នៅ​ឥណ្ឌា ក្រោយ WhatsApp ចូល​មក​ដល់

  • 2018-07-26 02:52:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សេវាកម្ម​ទូរគមនាគមន៍​និង​ប្រព័ន្ធ​ប្រើប្រាស់​ចាស់​កម្រិល​នឹង​ត្រូវ​បាត់បង់​ក្នុង​ប្រទេស​ឥណ្ឌា ក្រោយ​វត្តមាន​របស់ WhatsApp បាន​ឈាន​ចូល​មក​ដល់។ ការ​វិវត្ត​មុខងារ​ប្រើប្រាស់​ពិសេសៗ​លើ WhatsApp កាន់​តែ​ធំ​ទូលាយ​ឡើង ក្រោយ​ក្រុមហ៊ុន​យក្ស Facebook បាន​ទិញ​យក​កាល​ពី​ឆ្នាំ ២០១៤ ក្នុង​តម្លៃ ១៩ ពាន់​លាន​ដុល្លារ។

សរុប​ជា​រួម​មាន​សេវាកម្ម​ប្រើប្រាស់​ ៧ ត្រៀម​នឹង​បាត់បង់​ក្នុង​ប្រទេស​ឥណ្ឌា បន្ទាប់​ពី​ភាព​ល្បីល្បាញ​របស់ WhatsApp កាន់​តែ​កក្រើក​ឡើង។

១.SMS:

ប្រព័ន្ធ​ផ្ញើ​សារ SMS ចេញ​ពី​ទូរសព្ទ​ដៃ កាន់​តែ​ខ្សត់​អ្នក​ប្រើប្រាស់​ឬ​ត្រឹម​តែ​ជា​ជំនួយការ​ទី ២ ពេល​គ្មាន​អ៊ីនធឺណិត​ប្រើ។

២.MMS:

ការ​ផ្ញើ​សារ​ជា​រូបភាព ក៏​មិន​អាច​យក​ឈ្នះ Multimedia Chat របស់ WhatsApp បាន​នោះ​ដែរ ពោល​គឺ​ប្រព័ន្ធ​ទំនាក់ទំនង​ចាស់​កម្រិល​មួយ​នេះ អាច​ថា​ផុត​ពូជ​យូរ​ណាស់​ទៅ​ហើយ។

៣.BBM:

កម្មវិធី​ផ្ញើសារ BlackBerry Messenger របស់​ក្រុមហ៊ុន BlackBerry បង្កើត​នា​ឆ្នាំ ២០០៥ ប៉ុន្តែ​វត្តមាន​របស់ WhatsApp មក​ដល់ សេវាកម្ម​នៃ​ក្រុមហ៊ុន​មាន​ដើម​កំណើត​ក្នុង​ប្រទេស​កាណាដា​ក៏​ត្រូវ​បញ្ចប់។

៤.Yahoo Messenger:

ក្មេង​ជំនាន់ ៩០ នរណា​ដែល​ថា​មិន​ស្គាល់ Yahoo Messenger ថ្វី​បើ​បច្ចុប្បន្ន​នៅ​បន្ត​មាន​អ្នក​ប្រើ ប៉ុន្តែ​ស្ថិត​ក្រោម​តួ​លេខ​ទាប​បំផុត។

៥.Viber:

អតីត​កាល​ Viber ជា​កម្មវិធី Call លើ Online ពេញ​និយម​បំផុត​នៅ​ឥណ្ឌា ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ភាព​ល្បីល្បាញ​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក។

៦.WeChat:

ថ្វី​បើ​បន្ត​ជោគជ័យ​ក្នុង​ប្រទេស​ចិន ប៉ុន្តែ​កំណើន​អ្នក​ប្រើប្រាស់​នៅ​ទីផ្សារ​យក្ស​ឥណ្ឌា នៅ​មាន​កម្រិត​ទាប​បំផុត។

៧.កម្មវិធី​ប្រភេទ Video-calling:

មុខងារ Video Calling ទទួល​ស្គាល់​ថា WhatsApp មិន​ជា​ទទួល​បាន​ការ​សាទរ​ខ្លាំង​ពី​អ្នក​ប្រើប្រាស់​នោះ​ឡើយ ប៉ុន្តែ​ក៏​ជា​ចំណែក​នៃ​គូ​ប្រជែង​ទៅ​លើ​ Skype ដែល​បន្ត​ភាព​ល្បីល្បាញ ក៏​ដូច​ជា Google Duo អាច​នឹង​ពិបាក​បន្តិច​ក្នុង​ការ​ប្រជែង។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ gadgetsnow   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី