ចម្ងាយ​ប៉ុណ្ណា​ល្អ​បំផុត​ ពេល​មើល​ទូរទស្សន៍​?

  • 2018-07-28 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​អង្គុយ​មើល​ទូរទស្សន៍​កៀក​ខ្លាំង​ មិន​ធ្វើ​ឲ្យ​ពិការ​ភ្នែក​នោះ​ទេ​ តែ​អាច​បង្ក​ឲ្យ​ភ្នែក​មាន​សំពាធ​ (ប្រឹង​មើល​) និង​អស់​កម្លាំង​ នេះ​បើ​តាម​អ្នក​ជំនាញ​ផ្នែក​ភ្នែក​ពី​ CAO (Canadian Association of Optometrists)។

ភ្នែក​មាន​សំពាធ​ និង​អស់​កម្លាំង​ រយៈពេល​ខ្លី​មិន​ប៉ះពាល់​ខ្លាំង​នោះ​ទេ​ តែ​រយៈពេល​វែង​អាច​ជា​បញ្ហា​ឈាន​ដល់​ម៉ាញូក​ភ្នែក​។ ចំពោះ​ដំណោះស្រាយ​ មាន​ភាព​សាមញ្ញ​ គ្រាន់​តែ​បិទ​ភ្នែក​សម្រាក​ គ្រប់យ៉ាង​អាច​ត្រលប់​មក​ធម្មតា​បាន​។

ពន្លឺ​សមរម្យ​សម្រាប់​មើល​ទូរទស្សន៍​ ការ​មើល​ទូរទស្សន៍​ក្នុង​ស្ថានភាព​ពន្លឺ​មិន​គ្រប់គ្រាន់​ អាច​បង្ក​បញ្ហា​កាន់​តែ​ច្រើន​ កើន​សំពាធ​ដល់​ភ្នែក​។ ពន្លឺ​ក្នុង​បន្ទប់​មើល​ទូរទស្សន៍​ សំខាន់​ណាស់​ អ្នក​ខ្លះ​ចូលចិត្ត​បន្ទប់​ភ្លឺ​ ហើយ​ខ្លះ​ទៀត​ពេញ​ចិត្ត​បន្ទប់​ងងឹត​។

ជា​ការ​ណែនាំ​ គួរ​មើល​ក្នុង​បន្ទប់​មាន​បរិយាកាស​ពន្លឺ​សមរម្យ​ ដើម្បី​បន្ធូរ​បន្ថយ​ភ្នែក​កុំ​ឲ្យ​ប្រឹង​មើល​ និង​ឆាប់​អស់​កម្លាំង​។ បន្ទប់​ភ្លឺ​ពេក​ ឬ​ងងឹត​ពេក​ នឹង​ធ្វើ​ឲ្យ​ភ្នែក​ប្រឹង​មើល​ ដើម្បី​ឃើញ​រូបភាព​ច្បាស់​។ មួយ​វិញ​ទៀត​ មិន​គួរ​មើល​ទូរទស្សន៍​ ដោយ​ប្រើ​វ៉ែនតា​ការពារ​ពន្លឺ​ថ្ងៃ​នោះ​ទេ​។

ដំណោះស្រាយ​មួយ​ទៀត​ អាច​កាត់​បន្ថយ​សំពាធ​ដល់​ភ្នែក​ ដោយ​មាន​ពន្លឺ​ជះ​ពី​ក្រោយ​ទូរទស្សន៍​។

ចម្ងាយ​សមរម្យ​ពី​ទូរទស្សន៍​ យើង​អាច​អង្គុយ​មើល​កៀក​នឹង​ទូរទស្សន៍​ HDTV ដោយសារ​ភ្នែក​អាច​មើល​ផ្ទៃ​អេក្រង់​ធំ​ ដែល​ខុសគ្នា​ ពេល​មើល​ទូរទស្សន៍​ចាស់ៗ​ប្រភេទ​ Analog។

ជា​ការ​ណែនាំ​ គួរ​មើល​ចម្ងាយ​ពី​ទូរទស្សន៍​ ដោយ​យក​បណ្ដោយ​អេក្រង់​ទូរទស្សន៍​គុណ​នឹង​ ៥។ រីឯ​វិធី​សាមញ្ញ​ ពេល​មើល​ទៅ​ភ្នែក​ប្រឹង​ពេក​ ឬ​ឈឺ​ភ្នែក​ អាច​ប្ដូរ​កន្លែង​ ធ្វើ​យ៉ាង​ណា​ល្មម​អាច​អាន​អក្សរ​យល់​។

អាច​អនុវត្ត​តាម​រូបមន្ត​ ២០-២០-២០ ដែល​សាក​សម​ពេល​មើល​កុំព្យូទ័រ​ ឬ​ទូរទស្សន៍​។ មាន​ន័យ​ថា​ រាល់​ ២០នាទី​ សម្រាក​ ២០វិនាទី​ និង​បែរ​ចក្ខុ​ទៅ​អ្វី​ផ្សេង​យ៉ាង​ហោច​ណាស់​ចម្ងាយ​ ២០ហ្វីត​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ lifewire   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទពេញនិយម