អាច​ទៅ​រួច​ទេ​ បច្ចេកវិទ្យា​កំពុង​បំផ្លាញ​ចំណង​មិត្តភាព?

  • 2018-08-05 02:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចេកវិទ្យា​មាន​ស្ទើរ​គ្រប់​ទីកន្លែង​ មាន​តម្រូវ​ការ​ប្រើប្រាស់​ច្រើន​សម្រាប់​ការ​រស់នៅ​ប្រចាំថ្ងៃ​។ ក្នុង​នោះ​ក៏​បាន​ ជួយ​ភ្ជាប់​យើង​ទៅ​កាន់​មនុស្ស​ជា​ច្រើន​ផង​ដែរ​ ទាំង​ស្គាល់​ និង​មិន​ដែល​ស្គាល់​​។ ការ​បង្កើត ឬ​បង្កើន​ចំណង​មិត្តភាព​ដោយ​ជួប​ផ្ទាល់​ៗ​ ផ្ដល់​អត្ថន័យ​ជ្រាលជ្រៅ​ ពេល​បច្ចេកវិទ្យា​ជ្រៀត​ចូល តិច​ឬ​ច្រើន​នឹង​ប៉ះពាល់​ដល់​ទំនាក់ទំនង។

១) ញៀន​នឹង​វីដេអូ​ហ្គេម​ បើ​ដៃគូ​ចំណាយ​ពេល​ច្រើន​ពេក​លេង​ហ្គេម​ នោះ​ហើយ​ជា​សញ្ញា​គួរ​ឲ្យ​បារម្ភ​។

ការ​សិក្សា​បង្ហាញ​ថា​ ដៃគូ​ ចំណាយ​ពេល​លេង​ហ្គេម​កាន់​តែ​ច្រើន​ ពេលវេលា​នៅ​ជាមួយ​គ្នា​កាន់​តែ​តិច​។ ដូច្នេះ​គួរ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ពេលវេលា​បាន​ចំណាយ​លើ​វីដេអូ​ហ្គេម​ប្រចាំថ្ងៃ​។

ល្អ​បំផុត​ គួរ​ដើរ​លេង​កម្សាន្ត​ ទទួល​ទាន​អាហារ​ជុំ​គ្នា​ ដោយ​មិន​មាន​ស្មាតហ្វូន​នៅ​ក្បែរ​ (លេង​ហ្គេម​) ។ នេះ​អាច​កាត់​បន្ថយ​ការ​ញៀន​ ក៏​ដូចជា​ពង្រឹង​ចំណង​មិត្តភាព​បាន​។

២) ញៀន​នឹង​ស្មាតហ្វូន​ ការ​ញៀន​នឹង​ទូរសព្ទ​ ហាក់​មាន​ភាព​សាមញ្ញ​ទៅ​ហើយ​ បច្ចុប្បន្ន​នេះ​។ មនុស្ស​ភាគច្រើន​ចង់​កាត់​បន្ថយ​ តែ​មិន​ងាយស្រួល​នោះ​ឡើយ​។ ស្មាតហ្វូន​បាន​ក្លាយ​ជា​តម្រូវ​ការ​មួយ​ សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​។ តែ​បើ​ប្រើ​ដល់​ញៀន​ អាច​ប៉ះពាល់​ដល់​ទំនាក់ទំនង​បាន​។ ចំណាយ​ពេល​ជាមួយ​គ្នា​ តែ​បែរ​ជា​កាន់​ស្មាតហ្វូន​រៀងៗ​ខ្លួន​ទៅ​វិញ​។

៣) ការ​ទាក់ទង​គ្នា​តាម​ Online បណ្ដាញ​សង្គម​ ផ្ដល់​ផ្លូវ​បង្កើត​ទំនាក់ទំនង​បង្កើត​មិត្តភក្តិ​ថ្មី​ តែ​ក៏​ផ្ដល់​ផល​អវិជ្ជមាន​ដល់​ចំណង​មិត្តភាព​មាន​ស្រាប់​ផង​ដែរ​។ ពេល​ដៃគូ​ចង់​ជជែក​ជាមួយ​ តែ​អ្នក​បែរ​ជា​រវល់​ជជែក​ជាមួយ​អ្នក​ដទៃ​តាម​ Online នេះ​បង្ហាញ​ការ​ចាប់អារម្មណ៍​ធ្លាក់​ចុះ​ដល់​ចំនុច​សូន្យ​។

៤) អ្នក​ចែករំលែក​ច្រើន​ពី​ជីវិត​ផ្ទាល់​ខ្លួន​លើ​បណ្ដាញ​សង្គម​ មាន​ការ​បង្ហោះ​ច្រើន​ពី​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​ជីវិត​ផ្ទាល់​ខ្លួន​លើ​បណ្ដាញ​សង្គម​ មាន​ទាំង​ការ​សោកសៅ​ និង​សប្បាយ​។ ការ​បង្ហាញ​ព័ត៌មាន​ពេញលេញ​បែប​នេះ​ អាច​បង្ក​បញ្ហា​ច្រើន​ពេល​ក្រោយ​។

គួរ​ជៀស​ជាង​បង្ហោះ​ពី​ការ​ប៉ះ​ទង្គិច​ (ឈ្លោះ​ប្រកែក​គ្នា​រវាង​ដៃគូ​) ដោយ​ជំនួស​មក​វិញ​នូវ​រូបភាព​បែប​សប្បាយ​ៗ​វិញ​ (បើ​ចង់​បង្ហោះ​)។

៥) ភាព​ស្និទ្ធស្នាល​ បច្ចេកវិទ្យា​អាច​បំផ្លាញ​ភាព​ស្និទ្ធស្នាល​បាន​ ដោយសារ​បាត់បង់​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ពិត​ប្រាកដ​។ ខណៈ​ពេល​ដៃគូ​ចង់​មាន​ឱកាស​ស្និទ្ធស្នាល​ជាមួយ​ អ្នក​បែរ​រវល់​ប្រើ​ Laptop។

៦) ការ​ធ្លាក់​ទឹក​ចិត្ត​ ប្រើប្រាស់​បណ្ដាញ​សង្គម​ច្រើន​ពេក​ ជា​លទ្ធផល​អាច​ធ្វើ​ឲ្យ​មនុស្ស​មាន​អារម្មណ៍​អវិជ្ជមាន​លើ​ខ្លួន​ឯង​។

៧) ធ្វើ​ឲ្យ​អ្នក​កម្រ​ចំណាយ​ពេល​ជាមួយ​ដៃ​គូ​ បច្ចេកវិទ្យា​ធ្វើ​ឲ្យ​អ្នក​ចំណាយ​ពេល​តិច​ ជាមួយ​ដៃ​គូ​។ ភាព​ស្និទ្ធស្នាល​ ស្រស់​ស្អាត​ របស់​ដៃគូ​ កំពុង​ត្រូវ​បាន​កាត់បន្ថយ​ដោយ​បច្ចេកវិទ្យា​ ដែល​គួរ​មាន​ការ​គិត​គូរ​ឡើង​វិញ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Boldsky   ប្រែ​សម្រួល៖ ប៊ុនធឿន