កូនខ្មែរនៅអាមេរិក ប្រាប់គន្លឹះជោគជ័យ ក្នុងជំនាន់ Startup ខ្លាំងដូច Facebook

  • 2018-08-06 06:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ផ្ដើម​គំនិត​ធ្វើ​ជំនួយ ឬ​ភាគ​ច្រើន​ស្គាល់​ថា Startup idea ជា​អ្វី​ដែល​ប្រជាជន​ នៃ​ប្រទេស​ជា​ច្រើន​នៅ​ក្នុង​ពិភពលោក រួម​នឹង​ប្រទេស​កម្ពុជា កំពុង​ផ្ដោត​ចាប់​អារម្មណ៍។

​អ្នក​ខ្លះ​មិន​ត្រឹម​តែ​ស្គាល់​ទេ ប៉ុន្តែ​ពួកគេ​បាន​ឆ្លងកាត់​ និង​ទទួល​បាន​បទពិសោធន៍​ ជោគជ័យ និង​ខ្លះ​បរាជ័យ ដោយ​សារ​តែ​ហេតុផល​ខុស​គ្នា។ ​

ក្នុង​កិច្ច​សម្ភាស​ជាមួយ Sabay ​កូន​ខ្មែរ​មួយ​រូប​ ដែល​បច្ចុប្បន្ន​កំពុង​រស់នៅ​សហរដ្ឋ​អាមេរិក បាន​ចែករំលែក​​គន្លឹះ ​Startup សំខាន់​នានា​ ដើម្បី​ឲ្យ​​​អាជីវកម្ម​ផ្ដើម​ដោយ​ជោគជ័យ ជាក់​ស្ដែង​ដូច Facebook ជាដើម។

នោះ​គឺ​លោក យី សុជាតិ ជា​វិស្វករ​ជំនាញ​ផ្នែក Softwear ជា​អតីត​បុគ្គលិក​ជាន់ខ្ពស់ នៃ​ក្រុមហ៊ុន Microsoft នៅ​សហរដ្ឋ​អាមេរិក។ លោក​បាន​រស់​នៅ និង​ធ្វើការ​នៅ​ទីនោះ ប្រមាណ​១៣​ឆ្នាំ។​​

ក្រៅ​ពី​ជំនាញ​ដែល​អាច​បាន​ចំណូល​ច្រើន​នៅ​បរទេស លោក​បាន​សិក្សា​ និង​ធ្វើការ​ ស្រាវជ្រាវ​បន្ថែម អំពី​​ Startup ​ដែល​ជា​គំនិត​នៃ​របរ​មួយ ​កំពុង​តែ​ពេញ​និយម​នៅ​អាមេរិក និង​ប្រទេស​នានា​ជុំវិញ​ពិភពលោក។

លោក យី សុជាតិ បាន​បញ្ជាក់​ថា Startup ជា​ប្រភេទ​គំនិត​ នៃ​ការ​ផ្ដើម​ធ្វើ​អ្វី​មួយ ដែល​ចាប់​ផ្ដើម​ពី​ខ្លួន​ឯង ឬ​ជា​ក្រុម ដើម្បី​ដោះស្រាយ​លើ​បញ្ហា​មួយ​ថ្មី ដែល​មិន​ទាន់​មាន​អ្នក​រក​ឃើញ។

មាន​គន្លឹះ​សំខាន់​ត្រូវ​ដឹង មុន​ចាប់​ផ្ដើម​ដំណើរ​ការ មិន​មែន​ឃើញ​គេ​រក​បាន យើង​ទៅ​ធ្វើ​តាម​គេ​ទេ។

ករណី​ដូច បុគ្គលិក​ក្រុមហ៊ុន Facebook ដែល​បាន​ទទួល​ជោគជ័យ​ខ្លាំង​ បន្ទាប់ពី​ដំណោះស្រាយ​បញ្ហា​ដែល​ជា​តម្រូវ​ការ​ដ៏​សំខាន់ ហើយ Social Media ផ្សេង​មិន​ទាន់​មាន សម្រាប់​ពិភពលោក​ទាំង​មូល។

តាម​រយៈ​វីដេអូ ខាង​ក្រោម លោក យី សុជាតិ បាន​បកស្រាយ​លម្អិត អំពី​គន្លឹះ Startup ជោគ​ជ័យ​ទាំង​នោះ ដោយ​មាន​ភ្ជាប់​ជា​មួយ​ឧទាហរណ៍ ដើម្បី​ងាយ​យល់។

អត្ថបទ៖ ពៅ រក្សា

អត្ថបទពេញនិយម