ទស្សនា ខេមរៈ សិរីមន្ត ជិះឧទ្ធម្ភាគចក្រទៅចូលហ៊ុនធ្វើជំនួញជាង ១០លានដុល្លារព្រឹកមិញ(វីដេអូ)

  • 2018-08-06 09:13:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ព្រឹក​មិញ​នេះ​​កំពូល​តារា​ចម្រៀង​ ខេមរៈ សិរីមន្ត បាន​​ធ្វើ​ឲ្យ​មហា​ជន​ និង​អ្នក​គាំទ្រ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​​ក្រោយ​ពី​​ឃើញ​លោក​ ​ជិះ​ឧទ្ធម្ភាគចក្រ​​ទៅ​ចូល​ហ៊ុន​​រក​ស៊ី​​​លើ​វិស័យ​អចលនទ្រព្យ ជាមួយ​​ឧកញ៉ា​វ័យ​ក្មេង​ ឡេង ណាវ៉ាត្រា។ ដោយ​ដាក់​ទុន​រួម​គ្នា​ជាង​១០លាន​ដុល្លារ​អាមេរិក​លើ​ទំហំ​ដី​ ៤០ ហិកតារ​ពុះ​ឡូត៍​លក់ នៅ​ម្ដុំ​ផ្សារ​ព្រៃ​ ទទឹង​ ផ្លូវ​ជាតិ​លេខ៣។

ថ្លែង​ក្នុង​វេទិកា​សន្និសីទកាសែត​ ខេមរៈ សិរីមន្ត ឲ្យ​ដឹង​ថា នេះ​គឺ​ជា​លើក​ដំបូង​ហើយ​ដែល​រូប​លោក​ បោះ​ជំហាន​រក​ស៊ី​ក្នុង​វិស័យ​ចលនទ្រព្យ​ ដោយ​ចំណាយ​​ដើម​ទុន​​រាប់​លាន​ដុល្លារ​អាមេរិក។គំនិត​​ធ្វើ​ជំនួញ​​​លើ​វ័យ​នេះ​លោក បាន​គិត​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ តែ​មិន​ទាន់​រក​ដៃ​គូ​​ពុំ​ទាន់​បាន​ ដូច្នេះ​ហើយ​បាន​ជា​បន្លាយ​ពេលវេលា​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

​​​​​​​​​ “ក្រោយ​ពី​ខ្ញុំ​សម្លឹង​មើល​​អស់​រយៈ​ពេល​ឡើង​យូរ អ្នក​ដែល​មាន​បទ​ពិសោធន៍​យូរ​ឆ្នាំ​ជោគជ័យ​ជាមួយ​វិស័យ​អចលនទ្រព្យ​មាន​តែ​ប្អូន​ប្រុស​ ឧកញ៉ា ឡេង ណាវ៉ាត្រា ទេ​​ ដែល​ខ្ញុំ​អាច​ចាប់​ដៃ​គូរ​រកស៊ី​ជាមួយ​គ្នា​បាន​។មុន​នឹង​​សហការ​គ្នា​យើង​បាន​ស្វែង​រក​ទីតាំង​ល្អ​ និង​កន្លែង​ពិសេស​សម្រាប់​អតិថិជន"។ ខេមរៈ សិរីមន្ត បញ្ជាក់។

ងាក​មក​ឧកញ៉ា​វ័យ​ក្មេង​ ឡេង ណាវ៉ាត្រា បាន​បង្ហាញ​អារម្មណ៍​រំភើប​សប្បាយ​រីក​រាយ​ ដែល​លោក​មាន​ឱកាស​ចូល​ហ៊ុន​គ្នា​ជាមួយ​កំពូល​តារា​ចម្រៀង​ ខេរមៈ សិរិមន្ត ហើយ​លោក​ជឿជាក់​ថា​​មុខ​ជំនួញ​​មួយ​នេះ​នឹង​ជោគ​ជ័យ។ ដោយ​សារ​​បច្ចុប្បន្ន​​ប្រទេស​កម្ពុជា​កាន់​តែ​រីក​ចម្រើន​ទៅ​មុខ​ រី​ឯ​មនុស្ស​ក៏​​កាន់​តែ​កើន​ឡើង​ឥត​ឈប់​ឈរ​ ចំណែក​ឯ​ដី​ឡូត៍​វិញ​អត់​កើន​ឡើង​ទេ។

“មូល​ហេតុ​ដែល​ខ្ញុំ​​សម្រេច​ចិត្ត​ចូល​ហ៊ុន​ជាមួយ​​បង​ សិរីមន្ត ដោយ​សារ​តែ​ខ្ញុំ​ជឿជាក់​គាត់​ ព្រោះ​គាត់​អាច​រក្សា​កេរ្តិ៍ឈ្មោះ​របស់​គាត់​ឲ្យ​នៅ​ចំណុច​កំពូល​​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ តាំង​ពី​ខ្ញុំ​នៅ​តូច។ អ៊ីចឹង​ចង់​និយាយ​ថា ខ្ញុំ​ក៏​ស្រឡាញ់​កិត្តិយស​ ហើយ​បង​គាត់​ក៏​ស្រឡាញ់​ កិត្តិយស។ ដូច្នេះ​ពួក​យើង​គ្មាន​អ្វី​ទៅ​បោក​ប្រាស់​បង​ប្អូន​ទេ"៕

ទស្សនា​វីដេអូ​ ខេមរៈ សិរីមន្ត ខាង​ក្រោម៖

​​​

​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទថ្មី