ត្រៀមតែសប្បាយទៅ TikTok ប្រកាសបញ្ចូលរួមគ្នាជាមួយកម្មវិធីខារ៉ាអូខេរបស់អាមេរិក
- 2018-08-08 01:31:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រៀមតែសប្បាយទៅ TikTok ប្រកាសបញ្ចូលរួមគ្នាជាមួយកម្មវិធីខារ៉ាអូខេរបស់អាមេរិក
ចន្លោះមិនឃើញ
ប្រភេទកម្មវិធីមាតិកាវីដេអូរយៈពេលខ្លីធំបំផុតចំនួន ២ រវាង TikTok របស់ប្រទេសចិន និង Muscial.ly របស់សហរដ្ឋអាមេរិកបានប្រកាសចម្រាញ់ចូលជាកម្មវិធីតែមួយ ក្នុងគោលដៅពង្រីកសក្ដានុភាពអ្នកប្រើប្រាស់ទូទាំងសកលលោក។
TikTok ត្រូវបានស្គាល់ជាកម្មវិធីចែករំលែកវីដេអូរយៈពេលខ្លី គួបគ្នានឹង Muscial.ly ជាកម្មវិធីខារ៉ាអូខេពេញនិយមមួយ នឹងបង្កើតចេញជាស្លាកសញ្ញាថ្មី ការវិវត្តផ្ទៃ Interface និងសមត្ថភាពនៃការផលិតវីដេអូកាន់តែអស្ចារ្យបន្ថែមទៀត។ ការបន្ថែមថ្មីមានតាំងពីមុខងារ For You ផ្តល់ជូនឲ្យអ្នកប្រើទស្សនាបណ្ដុំវីដេអូផ្អែកទៅតាមចំណង់ចំណូលចិត្ត និងការប្រើប្រាស់ Reaction ទៅលើវីដេអូនៃមិត្តភ័ក្ដិរបស់អ្នក ក៏ដូចជា Filter ប្រភេទ VR ជំនួយការកម្សាន្តឲ្យកាន់តែសប្បាយរីករាយ។
ថ្លែងជាសាធារណៈស្ថាបនិកនៃ Muscial.ly និងអនុប្រធានជាន់ខ្ពស់នៃ TikTok លោក Alex Zhu បានមានប្រសាសន៍ថា៖ "យើងចង់ផ្តិតយកនូវចំណេះដឹងនិងភាពច្នៃប្រឌិតរបស់ពិភពលោក ក្រោមឈ្មោះថ្មីនេះនិងរំឭកគ្រប់គ្នាជាមួយពេលវេលាដ៏មានតម្លៃ តាមរយៈការបញ្ចូលតែមួយរវាង Muscial.ly និង TikTok"។
បញ្ជាក់ថាតាមការឲ្យដឹងពី Tech Crunch ក្រុមហ៊ុនមេរបស់ TikTok ឲ្យឈ្មោះ ByteDance បានទិញយកកម្មវិធីចែករំលែកវីដេអូមួយនេះក្នុងតម្លៃ ១ ពាន់លានដុល្លារ នាឆ្នាំ ២០១៧ កន្លងទៅ ដោយ Muscial.ly ធ្លាប់មានអ្នកប្រើប្រាស់ប្រមាណ ១០០ លាននាក់ ធៀបនឹង TikTok ទើបប្រលូកក្នុងឆ្នាំ ២០១៦ មកទល់ពេលនេះមានជាង ៥០០ លាននាក់កំពុងប្រើប្រាស់ប្រចាំខែ។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ:
ក្បាលផ្កាឈូកទឹកក្ដៅទឹកត្រជាក់ មានច្រើនប្រភេទ តើគួរទិញប្រើមួយណា?
ស្គាល់ជំនាញ IT ទាំង ៥ តាមមហាវិទ្យាល័យ មុនចុះឈ្មោះសិក្សាឲ្យច្បាស់