គួរ​ឲ្យ​ស្ងើច​សរសើរ! ស្នាដៃ​ថ្មី​មួយ​របស់​និស្សិត​ន័រតុន ឈ្នះ​ពាន​និង​មេដាយ ១០ ពី​អន្តរជាតិ

  • 2018-08-08 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​ការ​ខិតខំ​ប្រឹង​ប្រែង ស្នាដៃ​ថ្មី​របស់​និស្សិត​ផ្នែក​វិស្វកម្ម​អគ្គិសនី និង​អេឡិចត្រូនិច​នៃ​សាកលវិទ្យាល័យន័រតុន មាន​ឈ្មោះ​ថា “ប៉ោល​យោង​ពិសោធន៍​សម្រាប់​សិស្ស​វិទ្យាល័យ” ​ត្រូវ​បាន​បង្កើតឡើង​ដោយ និស្សិត គុជ ប៊ុណ្ណារាជ, សា សុគ្រី, ប៉ូលី ភារី ដឹកនាំ​ដោយ​លោក​សាស្ត្រចារ្យ ចាន់ មិថុនា បាន​ឈ្នះ​មេពាន​ដែល​មិន​នឹក​ស្មាន​ដល់​ជា​ច្រើន​គួរ​ឲ្យ​ស្ងើច​សរសើរ។

ក្រុម​និស្សិតនិងសាស្ត្រចារ្យ | រូបភាព​៖ SoKry Skr

សរុប​លទ្ធផល​ដែល​គម្រោងដ៏​ពិសេស​មួយ​នេះ ទទួល​បាន​ពី​ការ​ប្រកួត​ប្រជែង​ព្រឹត្តិការណ៍​អរន្តរជាតិ​ធំៗ​ទាំង ៣ សរុប​មាន ៧ មេដាយ​និង​ពាន ៣ គឺ៖

#លើកទីមួយ៖

ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ i-ENVEX 2018 នៅ​ម៉ាឡេស៊ី ដែល​មាន ១៦ ប្រទេស​ចូលរួម​និង​មាន ៤១០ គម្រោង ជា​លទ្ធផល​ទទួល​បាន៖

  • ១) មេដាយ មាស ១ ក្នុង​កម្មវិធី i-ENVEX
  • ២) មេដាយ ពិសេស ១ ពី​ស្ថាបន WiiPA តៃវ៉ាន់
  • ៣) មេដាយ ពិសេស ១ ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​
រូបរាង​ប៉ោល​យោង​ពិសោធន៍​សម្រាប់​សិស្ស​វិទ្យាល័យ

#លើកទីពីរ៖

​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ European Exhibition of Creativity and Innovation (EUROINVENT 2018) នៅ​ប្រទេស​រ៉ូម៉ា​នា មាន ៣៣ ប្រទេស មាន ៥៧០គម្រោង ជា​លទ្ធផល​ទទួល​បាន៖

  • ១) មេដាយ មាស ១ពី​ស្ថាប័ន EUROINVENT
  • ២) ពាន​រង្វាន់ពិសេស ១ ពី Lucian Blaga University of Sibiu នៃ​ប្រទេស​រ៉ូម៉ានា

#លើកទីបី

រូបរាង​ប៉ោល​យោង​ពិសោធន៍​សម្រាប់​សិស្ស​វិទ្យាល័យ

ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ World Invention Creativity Olympic 2018 (WICO 2018) នៅ​ទីក្រុងសេអ៊ូល ប្រទេស​កូរ៉េ​ខាងត្បូង) ដែល​មាន ២១ ប្រទេស​ចូលរួម ស្នាដៃ​ចូល​រួម​សរុប​ចំនួន ២២៦ លទ្ធផល​កម្ពុជា​ទទួល​បាន​គឺ៖

  • ១) មេដាយ​មាស ចំនួន​១ពី WICO ដែល​រៀប​ចំ​ឡើង​ដោយ Korea University Invention Association
  • ២) មេដាយ​មាស​ពិសេស​ពី​ប្រទេស តៃវ៉ាន់ នៃ​ស្ថាប័ន wiiPA
  • ៣) ពាន​រង្វាន់​ពិសេស១ ពី​ស្ថាប័ន Macao Innovation & Invention Association
  • ៤) ពាន​រង្វាន់​ពិសេស១ ពី​វិទ្យាស្ថាន​បច្ចេកវិទ្យា Sri Ramakrishna នៃ​ប្រទេស​ឥណ្ឌា
  • ៥) ពានរង្វាន់​ពិសេស១ ពី​វិទ្យាស្ថាន​ស្រាវជ្រាវ សំរាប់​ការ​អប់រំ​នៃ​ការ​ឆ្នៃប្រឌិត នៃ​ប្រទេស​វៀតណាម
ក្រុម​និស្សិតនិងសាស្ត្រចារ្យ | រូបភាព៖ SoKry Skr

ដូចនេះ​បើ​សរុប​ទាំង​ ៣ លើក​គឺឈ្នះ​ពាន​និង​មេដាយ​ចំនួន​ ១០ ពាន​សម្រាប់​គម្រោង​ឈ្មោះ​ថា “ប៉ោល​យោង​ពិសោធន៍ សម្រាប់​សិស្ស​វិទ្យាល័យ”។

លោក​សាស្រ្តាចារ្យ ចាន់ មិថុនា ក៏​បាន​លើក​ឡើង​ថា "អ្វី​ដែល​អាច​ឱ្យ​យើង​ទទួល​បាន​ស្នាដៃ​ល្អ​បែប​នេះ មក​ពីការ​បង្កើត​របស់​មក​មិនមែន​សម្រាប់​ភាពអស្ចារ្យ​នោះ​ទេ តែ​បង្កើត​មក​ឱ្យ​ចំ​គោលដៅ ដែល​អាច​ប្រើប្រាស់​ និង​បម្រើ​សង្គម​ជាតិ​បាន។"

ទាំងនេះសរបញ្ជាក់ថាក្រៅ​ពី​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស សាកលវិទ្យាល័យ ន័រតុន​បាន​នឹង​កំពុងរៀប​ចំ​គម្រោង​ដើម្បី​ បង្កើត​នូវ​ឧបករណ៏​នេះ​ក្នុងគោល​បំណង ជំនួយ​ឧបត្ថម្ភ​ដល់​វិទ្យាល័យ​មួយ​ចំនួន​នៅ​កម្ពុជា​ផង​ដែរ៕

មេដាយ​សរុប​ដែល​ទទួល​បាន | រូបភាព៖ SoKry Skr

ចុច​អាន​បន្ត៖

អត្ថបទ៖ រក្សា