ឌូតឺតេ គំរាមសម្លាប់មន្ត្រីប៉ូលិសជាង ១០០ នាក់ ពាក់ព័ន្ធអំពើពុករលួយ (មានវីដេអូ)
- 2018-08-09 09:19:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឌូតឺតេ គំរាមសម្លាប់មន្ត្រីប៉ូលិសជាង ១០០ នាក់ ពាក់ព័ន្ធអំពើពុករលួយ (មានវីដេអូ)
ចន្លោះមិនឃើញ
ប្រធានាធិបតីហ្វីលីពីន លោក រូឌ្រីហ្គោ ឌូតឺតេ បានចេញមុខគំរាមសម្លាប់ប៉ូលិសជាតិជាង ១០០ នាក់ដែលកំពុងស្ថិតក្រោមការស៊ើបអង្កេតពាក់ព័ន្ធនឹងអំពើពុករលួយ។
យោងតាមភ្នាក់ងារ CNN ក្នុងប្រទេសហ្វីលីពីនឲ្យដឹងថា ប៉ូលិសចំនួន ១០២ នាក់ ត្រូវបានឲ្យឈរតម្រៀបគ្នានៅមុខវិមានប្រធានាធិបតី។ នៅចំពោះមុខសារព័ត៌មានជាច្រើន លោក ឌូតឺតេ បានស្រែកទៅកាន់មន្ត្រីប៉ូលិសទាំងនោះថា "អ្នកឯងពិតជាអត់ប្រយោជន៍ណាស់សម្រាប់ខ្ញុំ ហើយអ្នកឯងគឺជាឈ្លើងសង្គម។ ប្រសិនបើនៅតែបន្តបែបនេះទៀត ខ្ញុំប្រាកដជាសម្លាប់អ្នកឯងទាំងអស់គ្នាចោលហើយ។"
គួរឲ្យដឹងថា ប៉ូលិសទាំងនេះ ត្រូវបានចោទប្រកាន់ពីបទអំពើប្លន់, ការជំរិតទារប្រាក់, ការឃុំឃាំងប្រជាជនដោយខុសច្បាប់, ការចាប់ជំរិត, ការចាប់រំលោភ និងអវត្ដមានពីតួនាទីដោយគ្មានការអនុញ្ញាតជាដើម៕
សូមទស្សនាវីដេអូខាងក្រោម ៖
ចុចអាន ៖
ឌូតឺតេ ចេញកណ្ដាប់ដៃដែក កម្ទេចឡានគេចពន្ធ ៦០គ្រឿង តម្លៃលានដុល្លារ (មានវីដេអូ)
មិនរួចខ្លួនទេ! ហ្វីលីពីន ចេញគម្រោងបង្ក្រាបគ្រឿងញៀន នៅតាមសាលារៀន
ប្រធានាធិបតីហ្វីលីពីន ប៉ងធ្វើរឿងមួយប្រសិនបានជួប គីម ជុងអ៊ុនផ្ទាល់