ប្រធានាធិបតីហ្វីលីពីន ប៉ងធ្វើរឿងមួយប្រសិនបានជួប គីម ជុងអ៊ុនផ្ទាល់
- 2018-04-30 06:36:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានាធិបតីហ្វីលីពីន ប៉ងធ្វើរឿងមួយប្រសិនបានជួប គីម ជុងអ៊ុនផ្ទាល់
ចន្លោះមិនឃើញ
ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានសរសើរមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុនមិនដាច់ពីមាត់ក្រោយកូរ៉េទាំងពីរងាកមកត្រូវរ៉ូវគ្នាវិញ។
បុរសខ្លាំងរូបនេះឲ្យដឹងថា "គីម ជុងអ៊ុនបានក្លាយជានិមិត្តរូបរបស់ខ្ញុំ ទោះបីជាពីមុនគេត្រូវបានចាត់ទុកជាមនុស្សអាក្រក់ដោយសាររឿងនុយក្លេអ៊ែរក៏ដោយ។" អ្វីដែលសំខាន់ គឺប្រធានាធិបតីហ្វីលីពីនរូបនេះបន្ថែមថា "ប្រសិនបើខ្ញុំមានឱកាសជួប គីម ជុងអ៊ុនផ្ទាល់ ខ្ញុំនឹងអបអរសាទរចំពោះការសម្រេចចិត្តរបស់គេ និងប្រាប់ថាខ្ញុំពិតជាកោតសរសើរគេខ្លាំងណាស់។”
គួរឲ្យដឹងថា ការលើកឡើងរបស់ប្រធានាធិបតីរូបនេះ ហាក់ធ្វើឲ្យសារព័ត៌មានមានការភ្ញាក់ផ្អើលខ្លាំងដោយសារតែលោកធ្លាប់ជេរប្រមាទលោក គីម ជុងអ៊ុនកាលពីមួយឆ្នាំមុនទាក់ទងនឹងការគំរាមកំហែងរឿងអាវុធនុយក្លេអ៊ែរ៕
ចុចអាន ៖
ក្ដៅស្លឹកត្រចៀកពេក! លោក ឌូតឺតេ ព្រលះប្រធានសិទ្ធមនុស្សកប់ៗមាត់ថាជាមនុស្ស "អត់ខួរ”
លោក ត្រាំ ចង់ដើរតាមគន្លងប្រធានាធិបតីហ្វីលីពីន សម្លាប់អ្នកជួញដូរគ្រឿងញៀនទាំងអស់