ញ៉ាំអាហារ៩មុខនេះប្រចាំថ្ងៃ ដឹងតែស្អាតខ្លាំង បើមិនជឿសាកសិនក៏បាន
- 2018-08-10 01:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ញ៉ាំអាហារ៩មុខនេះប្រចាំថ្ងៃ ដឹងតែស្អាតខ្លាំង បើមិនជឿសាកសិនក៏បាន
ចន្លោះមិនឃើញ
មនុស្សយើងម្នាក់ៗ សុទ្ធតែប្រាថ្នាចង់បានរូបសម្រស់ស្អាត ដើម្បីជាចំណែកធំ១ នៃជីវិត ភាពជឿជាក់ និងសុភមង្គល។ តាមរយៈការសិក្សារបស់អ្នកឯកទេសអន្តរជាតិ ផ្នែកសម្រស់ បានបញ្ជាក់ថា អាហារចំនួន ៩មុខនេះ ប្រសិនបើ យើងញ៉ាំកាន់តែច្រើន និងជាប្រចាំ នោះយើងនឹងមានលទ្ធផលល្អ គឺសម្រស់ស្រស់ស្អាតខ្លាំង។
អាហារសុខភាពទាំងនេះ មិនត្រឹមតែធ្វើឲ្យស្អាតទេ ប៉ុន្តែវាថែមទាំងមានតម្លៃថោក ហើយងាយរកទិញទៀតផង។
ថ្ងៃនេះ Sabay សូមជម្រាបជូននូវអាហារ ៩មុខថ្មី ដែលអាចធ្វើឲ្យយើងស្អាត និងមានសុខភាពល្អ។
១. តែបៃតង
មានសារធាតុដែលអាចធ្វើឲ្យអ្នកស្បែកចាស់របស់អ្នកឆាប់ជ្រុះ ដោយធ្វើឲ្យស្បែកថ្មីឆាប់ដុះឡើងមកជំនួសវិញយ៉ាងលឿន។នេះជាដំណឹងល្អ សម្រាប់មិត្តនារីដែលចូលចិត្តញ៉ាំតែបៃតង។
២. ទឹកដោះគោ និងទឹកដោះគោជូរ
អាហារប្រភេទនេះ សុទ្ធតែធ្វើឲ្យស្បែក ស បែបធម្មជាតិទាំងអស់។ ដូចនេះ អ្នកអាចញ៉ាំទឹកដោះគោចំនួនមួយកែវជារៀងរាល់ថ្ងៃ នោះវានឹងអាចធ្វើឲ្យស្បែកអ្នកប្រែជា ស ជាមិនខាន។ ចំណែកទឹកដោះគោជូរវិញ វានឹងជួយកម្ចាត់សារធាតុខ្លាញ់ក្នុងរាងកាយអ្នកឲ្យអស់ ដោយធ្វើឲ្យអ្នកមានរាងស្អាត ព្រមទាំងគ្មានក្បាលពោះទៀតផង។
៣. ផ្កាខាត់ណា
សម្បូរទៅដោយប្រូតេអ៊ីន និងវីតាមីនសេ ដោយអាចជួយធ្វើឲ្យអ្នកប្រែពីធាត់មកជាស្គមវិញ ដែលជារាងរបស់មនុស្សទូទៅ ជាពិសេសនារីតែងប្រាថ្នា។
៤. ពងមាន់
អ្នកអាចពិសាបានក្រោយពេលហាត់ប្រាណរួច ដោយញ៉ាំចំនួន២គ្រាប់។ ពងមាន់នោះ គួរតែយកទៅស្ងោរ ទើបល្អចំពោះសុខភាព។
ដូចនេះ ក្រោយពេលដែលអ្នកធ្វើបានបែបនេះ អ្នកនឹងអាចរក្សារាងស្អាតបានជាមិនខាន។
៥. អង្ករសម្រូប
អាចកាត់បន្ថយការញ៉ាំបាយជាមួយអង្ករធម្មតា អ្នកអាចប្ដូរពីអង្ករ មកញ៉ាំបាយ ដាំជាមួយអង្ករសម្រូបវិញ។ អ្នកដឹងទេ នៅក្នុងអង្ករសម្រូប នោះមានផ្ទុកសារធាតុជាច្រើនដែលអាចធ្វើឲ្យអ្នកទទួលបានរាងដែលអ្នកតែងតែចង់បាន។
៦. ស្រូវសាលី
ចំពោះអ្នកដែលចង់មានរាងស្លីម ស្គមស្អាត អ្នកអាចបរិភោគស្រូវសាលីបាន ព្រោះវាអាចជួយរក្សាទម្ងន់អ្នកល្អ និងឲ្យស្គម ពីមួយថ្ងៃ ទៅមួយថ្ងៃ ដោយធ្វើឲ្យយើងសឹងតែមិនដឹងខ្លួន។
៨. ផ្លែប័រ
មានមនុស្សមួយចំនួនយល់ថា ក្រោយញ៉ាំផ្លែប័ររួច នឹងងាយធ្វើឲ្យធាត់។ តាមការពិត នេះជាគំនិតដែលខុសមួយ ព្រោះផ្លែប័រនេះ មិនត្រឹមតែជួយរក្សាសុខភាពអ្នកឲ្យល្អទេ វាថែមទាំងអាចជួយធ្វើឲ្យអ្នកមានរាងស្អាតទៀតផងដែរ។
៨. ទ្រូងមាន់
ជាកន្លែងដែលមិនឆ្ងាញ់ ហើយមនុស្សភាគច្រើន តែគេចមិនញ៉ាំ នៅពេលហូបសាច់មាន់។ ដែលខុសពីផ្នែកផ្សេងនៃសាច់មាន់ ដែលភាគច្រើនសម្រុកញ៉ាំ ដូចជាភ្លៅ ស្លាប ឬគូថមាន់។ បើគិតដូចនេះ ផ្ទុយស្រលះហើយ ប៉ុន្តែវាជាសាច់ដែលមិនធ្វើឲ្យអ្នកឡើងទម្ងន់ឡើយ ព្រោះវាមានផ្ទុកសារធាតុខ្លាញ់ទាបបំផុត។
៩. ទឹកតែ
ចុងក្រោយ អ្នកគួរតែញ៉ាំទឹកឲ្យបានច្រើន ក្នុង១ថ្ងៃ។ ទឹកតែ ពិសេសតែក្ដៅតិចៗអាចជួយធ្វើឲ្យអ្នកងាយស្គមខ្លាំងណាស់ និងថែមទាំងជួយការពារអ្នក ពីជំងឺជាច្រើនទៀតផង៕