ឡៅ​ ចិត្រា​ មួយ​រយៈ​មុន​នេះ​វ៉ៃ​ត​គីឡូ​ឲ្យ​គេ​រហូត​ ឥលូវ​សុំ​ចូល​គីឡូ​ស៊ីន​វិញ​ហើយ​

  • 2018-08-12 03:26:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ជើង​ខ្លាំង​វ័យ​ក្មេង​ ឡៅ​ ចិត្រា​ ប្ដូរ​មក​ប្រកួត​ទម្ងន់​ដើម​ ៦០​គីឡូក្រាម​ វិញ​ហើយ​ ព្រោះ​អី​កាល​វ៉ៃ​ទម្ងន់​ ៦៣,៥​ មិន​ដែល​គ្រប់​នោះ​ទេ​ ខណៈ​ខំ​ហូបបាយ​ស្លៀកពាក់​ផង​នៅ​តែ​មិន​គ្រប់​ ណា​មួយ​ប្រភេទ​ទម្ងន់​នេះ​ចាញ់​ព្រៀប​គេ​ច្រើន​ណាស់។​

ឡៅ ចិត្រា(ខៀវ)

ឡៅ​ ចិត្រា​ បាន​ឲ្យ​ដឹង​ថា​ ឥលូវ​នេះ​គេ​មក​វ៉ៃ​ទម្ងន់​ ៦០​គីឡូក្រាម​ វិញ​ហើយ​ ដោយ​សារ​លេង​ទម្ងន់​ ៦៣,៥​ មាន​ការ​ពិបាក​មួយ​ចំនួន​ ណា​មួយ​វ៉ៃ​ម្ដងៗ​ទម្ងន់​កម្រ​គ្រប់​ដូច​គេ​ណាស់​ ខណៈ​ដៃគូ​ភាគ​ច្រើន​គឺ​ទម្លាក់​ទម្ងន់​លេង​ត្រឹម​នេះ​ទៀត។​

អ្នក​ប្រដាល់​មក​ពី​ខេត្ត​កំពង់ស្ពឺ​ខាង​លើ​បន្ថែម​ថា​ បច្ចុប្បន្ន​ទម្ងន់​ពេញ​តែ​ម្ដង​ គឺ​ខ្ទង់​ ៦១​ គីឡូក្រាម​ ប៉ុណ្ណោះ ដូច្នេះដល់​ពេល​ត្រូវ​វ៉ៃ​ទម្ងន់​ ៦០​ គឺ​ងាយ​ទម្លាក់ណាស់​សម្រាប់​រូប​គេ​ អាច​ថា​រត់​បន្តិច​បាន​តែ​ម្ដង។​

ឡៅ​ ចិត្រា(ក្រហម)

ប្អូន​ប្រុស​របស់​ ឡៅ​ ចន្រ្ទា​ លើក​ឡើង​ទៀត​ លេង​ត្រឹម​ទម្ងន់​នេះ​ គឺ​វា​សាក​សម​ណាស់​ ព្រោះ​ដៃគូ​ក៏​មិន​សូវ​ល្អ​ណាស់​ ណា​ កម្លាំង​ក៏​ប្រហាក់ប្រហែល​គ្នា ​បច្ចេកទេស​ក៏​មិន​សូវ​ខុស​គ្នា​ឡើយ​ ស្រប​ពេល​បច្ចុប្បន្ន​នេះ​វ័យ​របស់​ខ្លួន​ក៏​នៅ​តិច​ផង​ដែរ។​

ម្ចាស់​ប្រាក់​លាន​ថ្មីៗ​នេះ​ បញ្ជាក់​ទៀត​ថា​ បើ​និយាយ​ពី​ទម្ងន់​ ៦៣,៥​ វិញ​ កីឡាករ​មួយ​ចំនួន​គឺ​ចាស់​វស្សា​ និង​ខ្លះ​គេ​ទម្លាក់​ទម្ងន់​មក​លេង​នោះ​ទេ​ ហើយ​បើ​វ៉ៃ​វិញ​ មិន​ចង់​និង​រង្គើ​ដៃគូ​ផង។​

ឡៅ ចិត្រា​

រំលឹក​ដែរ​ថា​ មួយ​រយៈពេល​ធំ​នេះ​ ឡៅ​ ចិត្រា​ ឃើញ​គឺ​ប្រកួត​ប្រភេទ​ទម្ងន់​ ៦៣,៥​ គីឡូក្រាម​ ប៉ុន្តែ​ប្រកួត​ចុង​ក្រោយ​របស់​គេ​កាល​ពី​ថ្ងៃ​សៅរ៍​ ទី៤​ ខែ​សីហា​ ២០១៨​ កម្មវិធី​ដណ្ដើម​ប្រាក់​លាន​នៅ​សង្វៀន​ CNC​ នោះ​ អ្នក​ប្រដាល់​ខាង​លើ​នេះ​ ទម្លាក់​លេង​ត្រឹម​ ៦០​គីឡូក្រាម​វិញ​ផង​ដែរ៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​